Zidane និយាយថាលោកបានបាក់ចិត្តស្រឡាញ់ ខ្សែប្រយុទ្ធម្នាក់នេះជាយូរមកហើយ

//s5.kh1.co/18/18e5e12adc5b0cc8e932b19ffd0b6a532b1d9e09.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ អ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane បានបង្ហាញអារម្មណ៍ក្ដីស្រឡាញ់របស់ខ្លួនដល់ទៅខ្សែប្រយុទ្ធរបស់ក្លិបអ្នកមានបុណ្យ Paris Saint-Germain កីឡាករ Kylian Mbappe។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

Mbappe ត្រូវបានគេដឹងថាអាចនឹងមានភាគរយខ្ពស់ផ្លាស់មកចូលរួមជាមួយ Real Madrid នៅពេលអនាគត ហើយនៅថ្ងៃអង្គារ៍នេះគេនឹងធ្វើដំណើរមកកាន់កីឡដ្ឋាន Estadio Santiago Bernabeu ដើម្បីលេងឲ្យ PSG តទល់ជាមួយ Real Madrid។

ឆ្លើយសំណួរទាក់ទងជាមួយ Mbappe នៅក្នុងសន្និសីទកាសែត បុរសញ្ជាតិបារាំងបានបានឲ្យដឹងថា៖

“ដូចគ្រប់គ្នាបានដឹងខ្ញុំបានស្គាល់គេ (Mbappe) ជាយូរមកហើយ។ ខ្ញុំបានលង់ស្រឡាញ់គេជាមនុស្សដំបូង ពីព្រោះគេក៏ធ្លាប់មកប្រកួតនៅទីនេះ។ ប៉ុន្តែពេលនេះគេជាគូប្រកួតរបស់យើង ដូច្នេះខ្ញុំមិនអាចនិយាយអ្វីបានច្រើនទៀតទេ។”

លោក Zinedine Zidane
លោក Zinedine Zidane

គួរឲ្យដឹងដែរថា Real Madrid នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ PSG ក្នុងការប្រកួតសន្សំពិន្ទុពូល A ពានរង្វាន់ Champions League នៅយប់ថ្ងៃរំលងអធ្រាត្រថ្ងៃអង្គារ៍នេះ ខណៈកាលពីជើងទី១ PSG បានយកឈ្នះ Real Madrid ដោយលទ្ធផល ៣ទល់នឹង០៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T