ក្រុមភូមិផងរបងជាប់! ប្រកួតបើកឆាកវៀតណាមលត់ប្រុយណេ៦គ្រាប់យក៣ពិន្ទុឈរកំពូលតារាងក្នុងពូល B (មានវីដេអូ)

//s5.kh1.co/1e/1ed3ff8f0a15e564b54cd43bc04cc84d36da6dad.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ បានធ្វើការប្រកួតជាមួយនឹងក្រុមជម្រើសជាតិប្រុយណេអាយុក្រោម២២ឆ្នាំ កាលពីម្សិលមិញនេះ ក្នុងព្រឹត្តិការណ៍ Sea Game លើកទី៣០ ឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតនេះក្រុមវៀតណាមមានឱកាសសម្រុកច្រើនទៅលើក្រុមប្រុយណេ​ ដោយស៊ុតបាន៣២ជើង ចំគោលដៅ១៦ដង សម្រេចទីបាន៦គ្រាប់ ចំណែកឯក្រុមប្រុយណេស៊ុត២ជើងតែប៉ុណ្ណោះ។

ទិដ្ឋភាពក្នុងការប្រកួត (រូបភាព VFF)
ទិដ្ឋភាពក្នុងការប្រកួត (រូបភាព VFF)

អ្វីដែលគួរអោយកត់សម្គាល់ក្នុងការប្រកួតនេះគឺខ្សែប្រយុទ្ធក្រុមវៀតណាមកីឡាករ Ha Duc Chinh ស៊ុតបាន៤គ្រាប់ម្នាក់ឯង ចំណែកឯ២គ្រាប់ទៀតធ្វើបានដោយកីឡាករ Viet Hung Trieu និងកីឡាករ​ Hung Nguyen។

កីឡាករ Ha Duc Chinh ពាក់លេខ៩ (រូបភាព VFF)
កីឡាករ Ha Duc Chinh ពាក់លេខ៩ (រូបភាព VFF)
ទិដ្ឋភាពក្នុងការប្រកួត (រូបភាព VFF)
ទិដ្ឋភាពក្នុងការប្រកួត (រូបភាព VFF)

ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ បានទទួលជ័យជម្នះទៅលើក្រុមប្រុយណេក្នុងលទ្ធផល៦ទលនឹង០។ តាមរយៈជ័យជម្នះនេះ ជួយអោយក្រុមវៀតណាមទទួលបាន៣ពិន្ទុ ឡើងឈរកំពូលតារាងបណ្ដោះអាសន្នក្នុងពូល B។

សូមទស្សនាវីដេអូនៃការប្រកួតសង្ខេបខាងក្រោមនេះ៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ

(Photo credit: Vietnam Football Federation)

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T