២​ចំណុច​ដែល​តារាភាពយន្តជើងចាស់រូបសង្ហា ទេព រិ​ន​ដា​រ៉ូ មិន​អាច​ធ្វើ​បាន...!

//s5.kh1.co/05/05a7278af8949d501f8b8d82dae1054f80d2e19a.jpg
តារា & កម្សាន្ដ

 ២៦-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​ល្បីឈ្មោះ​លោក ទេព រិ​ន​ដា​រ៉ូ ដែល​រីកសាយ​គ្រប់​រដូវ​នោះ ត្រូវ​បាន​ទស្សនិកជន​ដឹង​ពី​ប្រវត្តិ​សិល្បៈ​ជា​ច្រើន និង​ជីវិត​ឯកជន​មួយ​ចំនួន​ផង​ដែរ ។ បច្ចុ​ប្បន្ន​ក្រៅពី​ប្រកាន់​តួនាទី​ជា​តារា​សម្តែង លោក​មិន​មាន​គូស្នេហ៍​ជាប់ជំពាក់​ចិត្ត​ជាមួយ​នារី​រូប​ស្រស់​ណា​ម្នាក់​ឡើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​បាន​បង្ហើប​ឱ្យ​ដឹង​ចំណុច​មួយ​ចំនួន ដែល​លោក​សូម​សារភាព​ថា លែង​ខ្វល់ចិត្ត នាំ​ឱ្យ​ពិបាក​​ដល់​ខ្លួន​ក្នុង​វ័យ​កាន់តែ​ចាស់ ។ បើ​ទោះជា​វ័យ​របស់​តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ ចេះ​តែ​បោះ​ជំ​ហ៊ាន​ទៅ​មុខ​ក្តី ប៉ុន្តែ​រូបរាង និង​សម្រស់​របស់​លោក​នៅ​ស្រស់​សង្ហារ​មិន​ដូច​អាយុ​ឡើយ ។

តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ
តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ

លោក​នៅ​តែ​រក្សា​រូបរាង​មាំមួន​ក្រោម​ការ​ធ្វើ​លំ​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ​មិន​ដែល​រំលង ដើម្បី​ជួយ​ដល់​សុខភាព ។ ទាំងនេះ ក៏​ជា​គម្រូ​មួយ​សម្រាប់​តារា​ប្រុស​ជំនាន់​ក្រោយ​យក​ធ្វើ​ជា​បទ​ពិសោធន៍​ផង​ដែរ ព្រោះ​សព្វ​ថ្ងៃនេះ​គេ​ឃើញ​ថា តារា​ប្រុស​ៗ​ខ្លះ​បាន​លេចធ្លោ​ល្បី​ច្រើន​ជុំ​គ្នា​ផឹកស៊ី​រីក​ក្បាលពោះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សម្តែង ។

លោក ទេព រិ​ន​ដា​រ៉ូ ជាតា​រា​ញញឹម​ស្រស់​មាន​មន្ត​ស្នេហ៍​បានឱ្យ​ដឹង​ថា ៖ រហូត​មក​ទល់​ពេល​នេះ មាន​សំណួរ​ចាក់​ដោត និង​ច​ម្ង​ល់​ជា​ច្រើន​បាន​សួរ​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​របស់​លោក ហើយ​រមែង​តប​ទៅ​វិញ ដើម្បី​ស្រាយ​បំភ្លឺ ។

តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ
តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ

រឿង​ទាំងនោះ គេ​សួរ​ច្រើន​ទាក់ទង​ប្រពន្ធ​កូន​យក​ពេល​ណា​បញ្ចប់ជីវិត​នៅ​លីវ​ខ្លួន​មួយ អាយុ​ប៉ុន្មាន​ទៀត ។ ចំណុច​នេះ លោក​ចង់​បង្ហាញ​ថា មិន​អាច​បន្ត​ចូល​រោងការ​ទេ គឺ​ជីវិត​របស់​លោក​មាន​ន័យ​គ្រប់គ្រាន់ សម្រាប់​រឿង​នេះ ដោយសារ​លោក​ក៏​អាយុ​ច្រើន មាន​បងប្អូន កូនក្មួយ នៅ​ក្បែរ​ច្រើន ល្មម​សម​ឱ្យ​លោក​ទុកចិត្ត ។ លោក​ថា បើ​មាន​គូរ​មិនបាច់​ការ​ទេ រស់នៅ​ជាមួយ​គ្នា​តែ​ម្តង (​សើច​) ។

ហើយ​បញ្ហា​មួយទៀត​គេ​សួរ​លោក​ថា ម៉េច​មិន​បើក​សាលា​បង្ហាត់បង្រៀន​ក្មេង​ៗ​ឱ្យ​ចេះ​សម្តែង ។ លោក​ឱ្យ​ដឹង​ថា កន្លង​មក ធ្លាប់​បង្ហាត់បង្រៀន តែ​ក្រោយមក​លែង​ទៅ​រួច ព្រោះ​រវល់​ច្រើន ណា​មួយ​អាជីព​សម្តែង​ហត់​ខ្លាំង ម្ល៉ោះហើយ​ទើប​ចង់ឱ្យ​ខួរក្បាល​សម្រាក​ខ្លះ មិន​ចង់​គិត​ច្រើន ចំណាយ​ពេល​ច្រើន ក្នុង​វ័យ​ក៏​ចាស់ ពោល​គឺ​ចង់​រក្សា​សុខភាព​ឱ្យ​ល្អ​សម្រាប់​ខ្លួនឯង​តែ​ប៉ុណ្ណោះ៕ 

តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ
តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ
តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ
តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ
តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ
តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ
តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ
តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ
តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ
តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ
តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ
តារាភាពយន្ត ទេព រិ​ន​ដា​រ៉ូ

ប្រភពកោះសន្តិភាព

ទេព រិនដារ៉ូ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T