ខឹងពេក ឈិត សុវណ្ណបញ្ញា បង្ហោះសារប្រកាសឈប់ថតកម្មវិធីមួយចោល ព្រោះក្រុមការងារមិនឲ្យតម្លៃនាង

//s5.kh1.co/46/46d227d5f1ff83eac6c12f848ca4c8f54a4983bb.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ បើទោះជាតារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា ឈិត សុវណ្ណបញ្ញា មិនសូវចេញចម្រៀងយ៉ាងណាក្តី ក៏ប៉ុន្តែហ្វេនៗតែងតែឃើញនាងបង្ហាញមុខក្នុងកម្មវិធីជាច្រើន មិនសូវស្ងប់ស្ងាត់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីប៉ុន្មាននាទីមុននេះ កញ្ញា ឈិត សុវណ្ណបញ្ញា បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញតារាស្រីរូបនេះ បង្ហោះសារយ៉ាងច្រើន បង្ហាញអារម្មណ៍របស់ខ្លួនចំពោះក្រុមការងារ ដែលមិនឲ្យតម្លៃខ្លួនបែបនេះថា៖

សាររបស់ ឈិត សុវណ្ណបញ្ញា
សាររបស់ ឈិត សុវណ្ណបញ្ញា

ទោះជាយ៉ាងណាក្តី ផ្អែកលើសារទាំងនេះបានបង្ហាញឲ្យឃើញថា កញ្ញា ឈិត សុវណ្ណបញ្ញា ទប់អារម្មណ៍មិនខឹងមិនបាន ចំពោះក្រុមការងារដែលមិនគោរពតាមសម្តីខ្លួន ដែលសុំយឺតការថតមួយម៉ោង ដែលខ្លួនមិនដែលធ្វើការយឺតយ៉ាវសោះតាំងពីមុនមក ហើយបែរជាអាចឲ្យអ្នកផ្សេងយឺតបាន។

ម៉្យាងវិញទៀត នាងថែមទាំងនិយាយថា អាចប្រហែលខ្លួនគ្មានខ្នងបង្អែក ឬគ្នីគ្នា ទើបធ្វើឲ្យក្រុមការងារមួយចំនួនតូចនោះមិនគោរព និងឲ្យតម្លៃនាង ដែលទាំងនេះជាហេតុធ្វើឲ្យនាងសម្រេចចិត្ត លប់ចោលឈប់ថតកម្មវិធីនោះតែម្តង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T