ចឹងសោះ! នេះជាមូលហេតុដែល Ronaldo អវត្តមានបង្ហាញខ្លួនឲ្យ Juventus ក្នុងការប្រកួតម្សិលមិញ

//s5.kh1.co/da/da0718b8e7821ec5de0540cac99fea439d0ee312.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានអវត្តមានក្នុងការបង្ហាញខ្លួនលើទីលានក្នុងការប្រកួតដែល Juventus យកឈ្នះ Atalanta ១ទល់នឹង៣ កាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ជាមួយគ្នានេះ អ្នកចាត់ការទូទៅរបស់ Juventus លោក Maurizio Sarri បានឲ្យដឹងថាតាមពិតទៅលោកមិនមានការព្រួយបារម្ភនោះទេក្នុងការប្រកួតជាមួយ Atalanta បើទោះបីជាមិនមានវត្តមានរបស់ខ្សែប្រយុទ្ធ Ronaldo។

ចំពោះមូលហេតុដែល Ronaldo មិនបានចូលលេងកាលពីម្សិលមិញលោក Sarri បានឲ្យដឹងថាដោយសារតែខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះមានបញ្ហារបួសជង្គង់ ហើយលោកចង់ឲ្យគេសម្រាក។

លោក Maurizio Sarri 
លោក Maurizio Sarri 

យ៉ាងណាមិញ អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះរំពឹងថា Ronaldo នឹងអាចត្រឡប់មកបង្ហាញខ្លួនឲ្យ Juventus វិញបានក្នុងការប្រកួតពានរង្វាន់ UEFA Champions League ជាមួយនឹង Atletico Madrid នៅថ្ងៃអង្គារ៍សប្ដាហ៍ក្រោយ៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T