ល្អណាស់! Dybala និង Higuain ស៊ុតចុងម៉ោងជួយ Juventus វាយបកយកឈ្នះ បន្តភាពមិនទាន់ចាញ់ (មានវីដេអូ)

//s5.kh1.co/e1/e13912fff1f9acebf5a021640453bf573f47c4b2.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus បានវាយបកយកឈ្នះម្ចាស់ផ្ទះ Atalanta ដោយលទ្ធផល ១ទល់នឹង៣ បន្តភាពមិនទានចាញ់ ១៣ប្រកួតក្នុងការប្រកួតក្របខណ្ឌ Serie A នៅរដូវកាលនេះ កាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Atalanta និង Juventus
ការប្រកួតរវាង Atalanta និង Juventus

ការប្រកួតនៅក្នុងវគ្គទី១ ក្រុមទាំងពីរមិនមានការទម្លុះសំណាញ់ទីគ្នានោះទេ។ ប៉ុន្តែចូលដល់វគ្គទី២ នៅនាទី៥៦ ម្ចាស់ផ្ទះ Atalanta បានបើកការនាំមុខមុនមកលើ Juventus ដោយការតែតរបស់កីឡាករ Robin Gosens។

ការប្រកួតអូសបន្លាយដល់នាទីទី៧៤ទើប Juventus បានតាមស្មើវិញដោយគ្រាប់បាល់របស់ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain មុននឹងបន្តរកបាន ២គ្រាប់ទៀតដោយ Higuian នៅនាទី៨២ និង Paulo Dybala នៅនាទី៩០+២។

កីឡាកររបស់ Juventus អបអរគ្រាប់បាល់
កីឡាកររបស់ Juventus អបអរគ្រាប់បាល់

នៅក្នុងការប្រកួតនោះមានការប៉ះទង្គិចគ្នាខ្លាំងមែនទែនដោយខាងម្ចាស់ផ្ទះបានបង្កកំហុសដល់ទៅ១៧ដង ខណៈ Juventus បង្កកំហុស ១៣ដង។ ខណៈដែលលោកអាជ្ញាកណ្ដាលបានចាយកាតលឿងដល់ទៅ៨។

ការប្រកួតរវាង Atalanta និង Juventus
ការប្រកួតរវាង Atalanta និង Juventus

ក្រោយទទួលបាន ៣ពិន្ទុពីការប្រកួតនោះ Juventus បានបន្តឈរនៅកំពូលតារាង និងភាពមិនទាន់ចាញ់ដដែល ដោយ១៣ប្រកួត ឈ្នះ១១ និងស្មើ២ មាន៣៥ពិន្ទុ តាមពីក្រោយដោយ Inter Milan ដែលមាន ៣៤ពិន្ទុបន្ទាប់ពី ១៣ប្រកួត ឈ្នះ១១ ស្មើ១ និងចាញ់១៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ Highlight ខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T