ឃុយ ម៉ីហៀង ពេលនេះមិនត្រឹមតែស្អាត ថែមទាំងច្រៀងបទមរតកដើមមួយបទនេះ ពីរោះខ្លាំង! (មានចម្រៀង)

//s5.kh1.co/35/35706d2be28a342165a12f557b641e1295322821.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កុមារី ឃុយ ម៉ីហៀង គឺជាអតីតបេក្ខភាពក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី១ ក៏ដូចជាកូនក្រុមរបស់កំពូលតារាចម្រៀងអ្នកនាង សុគន្ធ និសា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីម្សិលមិញនេះ កុមារី ឃុយ ម៉ីហៀង បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាវ័យក្មេងរូបនេះ បញ្ចេញបទថ្មីមួយបទ មានចំណងជើងថា “កុំទៅឆ្ងាយពីអូន” ដែលជាបទមរតកដើម។

សម្រាប់បទចម្រៀងមួយបទនេះដែរ ម៉ីហៀង ទទួលការសរសើរពីសំណាក់អ្នកគាំទ្រជាច្រើន ព្រោះថាសម្លេងរបស់ប្អូនពិតជាសាកសមជាមួយបទចម្រៀងមួយបទ។

ហើយមិនត្រឹមតែប៉ុណ្ណោះ ម៉ីហៀង ត្រូវបានមហាជននិយាយថា នាងពិតជាគ្រាប់ពេជ្រអ្នកនាង សុគន្ធ និសា មែន ព្រោះថានាងពេលនេះ មិនត្រឹមតែស្អាតនោះទេ ឯសម្លេងរបស់នាងវិញ អាចបទបែនបានគ្រប់ទម្រង់ មិនថាបទមរតកដើម ឬបទសម័យនោះទេ គឺម៉ីហៀងច្រៀងបានទាំងអស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បទ៖ “កុំទៅឆ្ងាយពីអូន”
បទ៖ “កុំទៅឆ្ងាយពីអូន”
បទ៖ “កុំទៅឆ្ងាយពីអូន”
បទ៖ “កុំទៅឆ្ងាយពីអូន”
បទ៖ “កុំទៅឆ្ងាយពីអូន”
បទ៖ “កុំទៅឆ្ងាយពីអូន”
ឃុយ ម៉ីហៀង
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T