កាលពីពេលថ្មីៗនេះ គេបានសង្កេតឃើញថា តារាស្រីហុងកុង អាយុ ២៧ឆ្នាំ Chrissie Chau បានប្រែក្លាយពីមានសាច់ឈាមស្រស់ថ្លា ទ្រលុកទ្រលុង ទៅជាស្គម រហូតដល់មើលឃើញឆ្អឹងទៅវិញ។

យោងតាមប្រភពព័ត៌មាន មេដេលី របស់ប្រទេសចិន បានឲ្យដឹងថា តារាស្រីហុងកុង ដែលមានឈ្មោះល្បីល្បាញ Chrissie Chau ហើយមានរូបរាង ដូចជានាឡិការដីខ្សាច់ ជាមួយនឹងទំហំដើមទ្រូង 32D បានស្រក់ទំងន់ជាច្រើន បន្ទាប់ពីនាងបែកបាក់ស្នេហា ជាមួយនឹងមិត្តប្រុសរបស់នាង ដែលមានចរិកដូចស្រី កាលពីពេលថ្មីៗកន្លងមកនេះ។

ដូចគ្នានេះដែរ បន្ទាប់ពីតារាស្រី Chrissie Chau បានបង្ហាញខ្លួន នៅក្នុងកម្មវិធីមួយ គេបានសង្កេតឃើញថា នាងស្គមច្រើនខុសប្លែកពីមុន គឺស្រក់អស់ ៥គីឡូឯណោះ ពោលគឺទំងន់របស់នាង ៤៥គីឡូក្រាម តែឥឡូវនៅសល់តែ ៤០គីឡូប៉ុណ្ណោះ។ ចំនែកឯប្រិយមិត្តរបស់នាងវិញ គឺបានជម្រុញឲ្យនាង ខំប្រឹងញ៉ាំបន្ថែមដើម្បីឲ្យមានសាច់ជាងនេះ មើលទៅឃើញស្អាត ព្រោះថាឥឡូវនេះ គេអាចមើលឃើញឆ្អឹង នៅលើដងខ្លួនរបស់នាងហើយ។

ទោះបីជាយ៉ាងនេះក៏ដោយ តារាស្រីហុងកុងរូបនេះ បានបធិសេធថា នាងមិនមានបញ្ហាលើការញ៉ាំ និងរឿងអ្វីផ្សេងនោះទេ ហើយមូលហេតុដែលនាងស្គមបែបនេះ គឺមកពីនាងចង់ស្គម ព្រោះនាងមិនដែលសាកល្បងបែបនេះទេពីមុនមក។















ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]