អាណិតណាស់! ស្វាមីរបស់នៅ សូនីតា ត្រូវអង្គុយលើ រទេះរុញមួយរយៈ ព្រោះតែមានជំងឺ.....

//s5.kh1.co/62/62e17c49b68544087e721a6cb1e3d44b3156d064.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពីសម្រាលកូនរួច អ្នកនាង នៅ សូនីតា ដែលជាតារាសម្ដែង ដ៏មានប្រជាប្រិយភាពមិនទាន់បានត្រឡប់វិលមក ប្រឡូកក្នុងវិស័យសិល្បៈនោះទេ ដោយត្រូវមើលថែទាំកូនប្រុសឲ្យបានដិតដល់ជាមុនសិន ទើបធ្វើឲ្យហ្វេនៗ នឹកដល់រូបនាងយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ នៅ សូនីតា ត្រូវបានមហាជនរាល់គ្នា ចាប់អារម្មណ៍និងតាមដាន ពីជីវិតគ្រួសារ ដ៏មានសុភមង្គលជាមួយម្ចាស់បេះដូង លោក ទិត្យ ថាវរិទ្ធ​ តាមមើលថែថ្នាក់ថ្នមមិនឲ្យទាស់ចិត្តទេ។

ជាអកុសល កាលពីប៉ុន្មានម៉ោងមុននេះ នៅ សូនីតា បែរជាជួបរឿងទុក្ខធំមួយ ដោយម្ចាស់ចិត្ត បានធ្លាក់ខ្លួនអង្គុយលើរទេះរុញ ដោយសារតែមាន ជម្ងឺរលាកសាច់ដុំក្បាលជង្គង់ ដើរមិនទាន់រួច។

ជាមួយគ្នានេះដែរ នៅ សូនីតា បានបំពេញតួនាទីជា ភរិយាដ៏ល្អ ហើយចេះមើលថែទាំ ទិត្យ ថាវរិទ្ធ បានយ៉ាងល្អ ធ្វើឲ្យហ្វេនៗសរសើរ ពីនាងគ្រប់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា និងម្ចាស់បេះដូង
នៅ សូនីតា និងម្ចាស់បេះដូង
ទិត្យ ថាវរិទ្ធ គេងលើគ្រែពេទ្យ
ទិត្យ ថាវរិទ្ធ គេងលើគ្រែពេទ្យ
នៅ សូនីតា និងម្ចាស់បេះដូង<br>
នៅ សូនីតា និងម្ចាស់បេះដូង
នៅ សូនីតា និងម្ចាស់បេះដូង
នៅ សូនីតា និងម្ចាស់បេះដូង
ទិត្យ ថាវរិទ្ធ អង្គុយលើគ្រែពេទ្យ
ទិត្យ ថាវរិទ្ធ អង្គុយលើគ្រែពេទ្យ
នៅ សូនីតា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T