កុំតែសមត្ថកិច្ច​យក​ចេញ​ទាន់ កុំ​អី​ប្រហែល​បត់​.​ក​របស់​ប្រជាពលរដ្ឋ!

//s5.kh1.co/ea/ea1b03012f61d989370dbdeb3d3eab48587ec5f5.jpg
សង្គម

 ២១-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​រត់​ភ័យ​ធ្លាក់​ចូល​ទឹកស្រះ​ឃាត់​បាន​ភ្លាម​ៗ ប្រគល់​ឱ្យ​សមត្ថកិច្ច​យក​ទៅ​សាកសួរ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឃាត់​នៅ​សង្កាត់​ទី​២​ប្រគល់​ឱ្យ​សង្កាត់​ចោម​ចៅ​ទ​១​វិញ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/af/af7a56abbc58d83dd4856261afee3c5c9a940e1a.jpg

ជនសង្ស័យ​ទី​១-​ឈ្មោះ អឿ​ន វុ​ទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុ​របរ​បិទ​ស្កុ​ត​ម៉ូតូ នៅ​ភូមិ​បា​កាល ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ចាម 2M-3319 និង​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ វុង កក្កដា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ស្រុក​ពាមរ ខេត្តព្រៃវែង ។

https://s5.kh1.co/__image/w=650,h=379,q=100/00/002b80c74e04f52e7f3e6dec266a4dcaa24feee5.jpg

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ជនសង្ស័យ​២​នាក់​ឆក់​ទូរស័ព្ទ​ប្រជាពលរដ្ឋ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​ភ្លាម​តែ​ទូរស័ព្ទ​ដែល​ឆក់​ខាងលើ​មិន​មាន​ជាប់​នៅ​ខ្លួន​ជនសង្ស័យ​ទេ​ដោយ​មាន​ជន​ឆ្លៀតឱកាស​លួច​បន្ត​បាត់ សូ​ម្បី​តែ​ទូរស័ព្ទ​ម៉ា​កអី​ក៏​មិនដឹង​ដែរ​ទើប​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ភ្លាម​ៗ​ព្រោះ​ខ្លាច​ប្រជាពលរដ្ឋ​វាយ​ជនសង្ស័យ​ខាងលើ ។

https://s5.kh1.co/__image/w=650,h=379,q=100/d7/d75e421c9d46e08552081904c38a781d4de45f81.png

បន្ទាប់​ពី​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​បាន​សារភាព​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បុរស​ម្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ប្រផាត់​ប្រ​ភីង ឃាត់​បាន​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

https://s5.kh1.co/__image/w=650,h=379,q=100/76/767db8478b822fa0b18b8041e48024c678287a0f.jpg

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ដោយសារ​ករណី​ឆក់​ខាងលើ​កើតហេតុ​នៅ​ក្នុង​ទឹកដី​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ទើប​ខាង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​ប្រគល់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​យក​ទៅ​សាកសួរ ។ ក្រោយ​ពេល​កើតហេតុ​ដោយ​មិនឃើញ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​ក៏​ដោយ​តែ​ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា​បាន​ឆក់​ទូរស័ព្ទ​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ទី​១​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​តាម​នីតិវិធី ៕

https://s5.kh1.co/__image/w=650,h=379,q=100/ea/ea1b03012f61d989370dbdeb3d3eab48587ec5f5.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T