ល្បីថា Ronaldo រៀបការស្ងាត់ៗជាមួយនារីលក់ស្បែកជើង ក្រោយទាក់ទងគ្នាបាន៣ឆ្នាំ!

//s5.kh1.co/6e/6e73b79448c3f1d138be0defac8351ed9b04aec2.jpg
នារី

 ២១-វិច្ឆិកា-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ កាលពីឆ្នាំ២០១៦កន្លងទៅ តារាបាល់ទាល់ល្បីល្បាញលំដាប់ពិភពលោក និងជាពោះម៉ាយកូនមួយ Cristiano Ronaldo បានធ្លាក់ក្នុងអន្លង់ស្នេហ៍ ជាមួយនឹងបុគ្គលិកនារីផ្នែកលក់ម្នាក់នៅក្នុងហាង Gucci ដែលនាងមានឈ្មោះថា Georgina Rodriguez ។ យ៉ាងណាមិញ ស្នេហារបស់អ្នកទាំងពីរអាចនិយាយបានថា ជាស្នេហាបែបផ្លេកបន្ទោរឃើញភ្លាមក៏ស្រលាញ់ភ្លែត បន្ទាប់មកអ្នកទាំងពីរ ក៏បានចាប់ផ្តើមបន្តស្នេហាមួយនេះឲ្យកាន់តែរឹងមាំឡើង រហូតដល់ឆ្នាំ២០១៧ Ronaldo និង Georgina ក៏ទទួលបានចំណងកូនៗប្រុសស្រីចំនួន៣នាក់ដ៏គួរឲ្យស្រលាញ់រួមគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo និង Georgina ជាមួយកូនៗ
Ronaldo និង Georgina ជាមួយកូនៗ

តួយ៉ាង បើគិតមកទល់ពេលនេះគូស្នេហាពិតដ៏ស្ម័គ្រស្មោះមួយគូនេះ ស្រលាញ់គ្នាបានរយៈពេលជាង៣ឆ្នាំមកហើយ មិនតែប៉ុណ្ណោះ ថ្មីៗនេះថែមទាំងបានលេចឮដំណឹងមកថា Ronaldo គ្រោងនឹងរៀបចំពិធីរៀបការ លក្ខណៈបែបឯកជនមួយជាមួយនឹងGeorgina មិត្តស្រីជាទីស្រលាញ់របស់លោក នៅឯប្រទេស Morocco ថែមទៀតផង។

ប៉ុន្តែទោះជាយ៉ាងណា នេះគ្រាន់តែជាដំណឹងលេចឮតែប៉ុណ្ណោះ មិនទាន់មានការឆ្លើយតបឬបកស្រាយណាមួយ ពីម្ចាស់សាមីខ្លួននៅឡើយនោះទេ ប៉ុន្តែកន្លងគ្រប់គ្នា តែងដឹងថាកីឡាករបាល់ទាត់វ័យ៣៤ឆ្នាំរូបនេះ ពិតជាស្រលាញ់មិត្តស្រីរបស់លោកខ្លាំង លោកតែងតែនិយាយលើកសរសើរពីនាង និងថែមទាំងបានលើកឡើងថា លោកចង់រៀបការជាមួយនឹងនាងនៅថ្ងៃណាមួយថែមទៀតផង៕

Ronaldo និង Georgina
Ronaldo និង Georgina
Ronaldo និង Georgina
Ronaldo និង Georgina
Ronaldo និង Georgina
Ronaldo និង Georgina
Ronaldo និង Georgina
Ronaldo និង Georgina
Ronaldo និង Georgina ជាមួយកូនៗរបស់ពួកគេ
Ronaldo និង Georgina ជាមួយកូនៗរបស់ពួកគេ
Ronaldo និង Georgina ជាមួយកូនៗរបស់ពួកគេ
Ronaldo និង Georgina ជាមួយកូនៗរបស់ពួកគេ
Ronaldo និង Georgina ជាមួយកូនៗរបស់ពួកគេ
Ronaldo និង Georgina ជាមួយកូនៗរបស់ពួកគេ
Ronaldo និង Georgina ជាមួយកូនៗរបស់ពួកគេ
Ronaldo និង Georgina ជាមួយកូនៗរបស់ពួកគេ
Georgina ជាមួយកូនរបស់Ronaldo 
Georgina ជាមួយកូនរបស់Ronaldo 
Ronaldo និង Georgina
Ronaldo និង Georgina
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T