មកដល់ហើយ! កំពូលស្មាតហ្វូន RAM យក្ស 12GB បង្ហាញវត្តមានលើកដំបូងជាមួយនឹង...! (មានវីដេអូ)

//s5.kh1.co/4d/4d02ee2c2370ee02c7b645a7e9f94271cc18f846.jpg
បច្ចេកវិទ្យា

 ២០-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ដាក់លក់កំពូលស្មាតហ្វូនស៊េរីថ្មី RAM យក្សលើកដំបូងរបស់ខ្លួនទំហំ 12GB តម្លៃត្រឹមតែ $899 ប៉ុណ្ណោះ ជាមួយនឹងសមត្ថភាពថត Zoom ដ៏អស្ចារ្យរបស់ដល់ទៅ60ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
OPPO Reno 10x Zoom 12GB Special Edition
OPPO Reno 10x Zoom 12GB Special Edition
OPPO Reno 10x Zoom 12GB Special Edition
OPPO Reno 10x Zoom 12GB Special Edition

ស្មាតហ្វូនស៊េរីថ្មី RAM យក្សនេះត្រូវបានគេស្គាល់ថា ជាកំពូលស្មាតហ្វូន “OPPO Reno 10x Zoom 12GB Special Edition” ដែលកើតចេញពីកំណែ Update ស្មាតហ្វូនរៀមច្បងរបស់ខ្លួនគឺ OPPO Reno 10x Zoom ដែលបានបង្ហាញខ្លួនកាលពីពាក់កណ្តាលឆ្នាំ២០១៩ ត្រូវបានទទួលស្គាល់ថា ជាស្មាតហ្វូនល្អឥតខ្ចោះ មានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ទាន់សម័យគ្មានពីរ តំណាងឲ្យការតស៊ូ និងភាពច្នៃប្រឌិតខ្ពស់។

OPPO Reno 10x Zoom 12GB Special Edition
OPPO Reno 10x Zoom 12GB Special Edition

ល្បឿនដំណើរការទូរស័ព្ទកាន់តែលឿន

កំពូលស្មាតហ្វូនស៊េរីថ្មី OPPO Reno 10x Zoom 12GB Special Edition ត្រូវបានក្រុមហ៊ុន OPPO ធ្វើកំណែរ Update RAM ទំហំធំមហិមាគឺ 12GB។ ជាមួយនឹង RAM ទំហំយក្ស 12GB  ម៉ាស៊ីន AI ជំនាន់ទី4 បូករួមទាំង CPU ស្មាតហ្វូន (ថាមពលកើនឡើង 45%) អ្នកប្រើប្រាស់អាចរីករាយប្រកបមុខជំនួញធំៗលើអនឡាញ ដូចជាបើកដំណើរការ Online Shop ដែល​ហៅកាត់​ថា​ e-commerce, ថ្នាក់សិក្សា សិក្ខាសាលា សន្និសីទលើអនឡាញ និង ការជួញដូរភាគហ៊ុនលើអនឡាញ លឿនរលូនទាន់ចិត្ត។ ក្រៅពីនេះលោកអ្នកអាចវីដេអូ Live, Download រូបភាព ខ្សែភាពយន្ត ឬឯកសារទំហំធំៗ, ផ្ញើសារ, ឆាត ឬក៏បើកដំណើរការ Apps ផ្សេងៗច្រើនក្នុងពេលតែមួយ ​កាន់តែលឿនរហ័ស ឥតទាក់ មិនធ្លាប់មានពីមុនមក។

បច្ចេកវិទ្យាថ្មីទំនើប Zoom បាន60ដង

OPPO Reno 10x Zoom 12GB Special Edition បង្កប់មកនូវបច្ចេកវិទ្យាថ្មីស្រឡាងគឺ Zoom រហូតដល់ទៅ60ដង បង្កលក្ខណៈងាយស្រួលសម្រាប់ការផ្តិតយកនូវទិដ្ឋភាពឆ្ងាយៗដូចជា ឯកសារលើអេក្រង់ LED នៃអង្គប្រជុំធំៗ ខ្នាតអន្តរជាតិ ឬកម្មវិធីបើកសម្ពោធផលិតផលថ្មី ឬព្រឹត្តិការណ៍នានានៅទីប្រជុំជន។

រូបរាងកាន់តែកាលីបទាន់សម័យជាមួយនឹងពណ៌ថ្មី

មិនត្រឹមតែបន្ថែមនូវរ៉េមធំជាងមុនប៉ុណ្ណោះទេ ក្រុមហ៊ុនបានធ្វើការររចនាពណ៌ថ្មីដ៏សែនស្រស់ស្អាត និងទាក់ទាញ លក្ខណៈបែប Gradient គឺ Ocean Blue លើស្មាតហ្វូនស៊េរីថ្មី OPPO Reno 10x Zoom 12GB Special Edition ហើយរក្សាការឌីហ្សាញ Logo ស៊ីមេទ្រីគ្នាចំកណ្តាល និងជាអក្សរ “Designed by OPPO” ជាស្ទីលកំពុងពេញនិយមដដែល។

OPPO Reno 10x Zoom 12GB Special Edition
OPPO Reno 10x Zoom 12GB Special Edition

រីករាយថតរូបឥតដែនកំណត់

OPPO Reno 10x Zoom 12GB Edition មិនត្រឹមតែមានរ៉េមធំ រូបរាង និងការរចនាស្រស់ស្អាតបែបទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបំពាក់មកនូវកាមេរ៉ាក្រោយ3គ្រាប់ មានផ្ទៃម៉ាស៊ីនរាបស្មើ អមដោយ O-Dot ផលិតពីសេរ៉ាមិចសម្រាប់ការពារមិនឲ្យងាយខូច ឬសឹកឡេនកាមេរ៉ា។ កាមេរ៉ាមេរបស់វាមានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាកាត់បន្ថយគ្រាប់ Noise (ចំណុច​អុច​តូចៗ) និងបច្ចេកវិទ្យា HDR និងមុខងារ Ultra Night Mode 2.0 អាច​ថត​ពេល​យប់​បានយ៉ាងច្បាស់ស្អាត​ល្អ ទាំង​រូបភាព​សន្លឹក និង​វីដេអូ។ រឹតតែអែមកាមេរ៉ាទី2 អាចពង្រីកមុំថតរូបជួបជុំក្រុមគ្រួសារ មិត្តភក្តិ ទេសភាពបានកាន់តែទូលាយរហូតដល់ទៅ 120° (wide-angle)។ កាមេរ៉ាទី3 ទំហំ 13MP បំពាក់មកនូវបច្ចេកវិទ្យា 10x hybrid zoom ដែលអមមកជាមួយនឹងបច្ចេកវិទ្យា​ 60x Digital Zoom អាចថត Zoom បានប្រវែងវែង និងច្បាស់ល្អ។

វីដេអូ

ជាពិសេសបច្ចេកវិទ្យាទប់លំនឹង OIS មួយគូរបស់វា អាចធ្វើការថតរូបភាព ឬវីដេអូក្នុងស្ថានភាពរង្គើខ្លាំង នៅតែស្អាត នៅតែច្បាស់ និងមានលំនឹងល្អ។ ចំណែកឯកាមេរ៉ាមុខបង្កប់ខ្លួនបែបព្រុយត្រីឆ្លាមអាចប្រើប្រាស់បានកាន់តែយូរយ៉ាងតិច 200,000 ដង ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាលិបចូលយ៉ាងរហ័សដោយស្វ័យប្រវត្តិនៅពេលដែលធ្លាក់ម្តងៗ។ លោកអ្នកអាចរីករាយនឹងការថតរូបស៊ែលហ្វីឥតសំចៃដៃតាមចំណង់ចំណូលចិត្ត ជាមួយនឹងកាមេរ៉ាមុខ 16MP មានភ្លើងជំនួយបែបស្រទន់ និងមុខងារ AI Beauty 2.1 ដែលជួយឲ្យរូបភាពរបស់លោកអ្នកស្រស់ស្អាតបែបធម្មជាតិ ដោយពុំចាំបាច់ប្រើប្រាស់កម្មវិធី Edit ផ្សេងៗឡើយ។

រូបភាពថត Zoom ដោយ OPPO
រូបភាពថត Zoom ដោយ OPPO

ស្មាតហ្វូន OPPO Reno 10x Zoom 12GB Special Edition ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 855 ប្រតិបត្តិការដោយ ColorOS 6 (Android 9.0) មានរ៉េម 12GB ភ្ជាប់បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost 2.0 អង្គផ្ទុកទិន្នន័យធំ 256GB អាចផ្ទុករូបថតជាង 40,000 សន្លឹក ហ្គេមខ្នាតធំជាង 200 ហ្គេម និងភាពយន្តកម្រិតច្បាស់ជាង 700 រឿង មានកម្លាំងថាមពលថ្មទំហំធំរហូតដល់ទៅ 4065mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 (USB Type-C)។ វាមានអេក្រង់ AMOLED លាតពេញ 6.6” និងមុខងារស្កេនក្រយៅដៃលើអេក្រង់ កាន់តែសុវត្ថិភាព កាន់តែលឿន និងដោះសោក្នុងរយៈពេលត្រឹមតែ 0.35 វិនាទីប៉ុណ្ណោះ។

លោកអ្នកអាចរកជាវស្មាតហ្វូនស៊េរីថ្មី OPPO Reno 10x Zoom 12GB Special Edition ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ក្នុងតម្លៃត្រឹមតែ $899 នឹងទទួលបានកាដូបន្ថែមដូចជា VOOC Flash Charge Power Bank 10000 mAh ស៊ីមស្មាតលេខពិសេស (Silver) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 24 សប្តាហ៍ ដែលមានតម្លៃសរុប $170

សូមប្រញាប់រួសរាន់ឡើងការផ្តល់ជូននៃកញ្ចប់កាដូពិសេសនេះ ចំពោះតែអតិថិជនដែលទិញចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ តែប៉ុណ្ណោះ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T