ហួសចិត្ត! យូរៗជួបគ្នាម្ដង ស្រាប់តែ សាវីន ហ្វីលីព ដាក់ចំៗចំពោះ ទេព រិនដារ៉ូ បែបនេះតែម្ដង

//s5.kh1.co/71/7149269bacbaeefa68a44a592c299f1b1d0cc83d.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលមហាជន បានដឹងរួចមកហើយថា លោក​ទេព រិនដារ៉ូ និងលោក សាវីន ហ្វីលីព សុទ្ធសឹងតែជាតារាសម្ដែងប្រុស ចាស់វស្សាដូចគ្នា ប៉ុន្តែរូបលោកទាំងពីរ នៅតែអាចសាងភាពល្បីល្បាញបានមិនចាញ់គ្នាទេ បើគិតមកដល់សព្វថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះដែរ ដោយសារតែមានភាពមមាញឹក ជាមួយកិច្ចការផ្ទាល់ខ្លួន តារាប្រុសជើងចាស់ទាំងពីរដួងនេះ កម្រនឹងបានជួបគ្នាណាស់។ យ៉ាងណាមិញ ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុន សាវីន ហ្វីលីព បានបង្ហោះរូបថត ជាច្រើនសន្លឹកជាមួយ ទេព រិនដារ៉ូ

ក្នុងនោះដែរ គេឃើញថា អ្នកទាំងពីររូបនេះ ពិតជានៅតែមានរូបសម្បត្តិស្រស់សង្ហា ក្មេងជាងវ័យ មិនសមនឹងវ័យច្រើននោះទេ។ អ្វីដែលពិសេស សាវីន ហ្វីលីព បានអមមកជាមួយ សារដ៏អត្ថន័យចាក់ដោតចំៗចំពោះ ដារ៉ូ ថា៖

« ញុំនៅតែគោរពស្រលាញ់បង ទេព រិនដារ៉ូ ត្រង់ដែលគាត់ជាសិល្បៈករ ភាពយន្តដ៍លេចធ្លោម្នាក់ដែលមិនចេះបង្កជម្លោះ ជាមួយអ្នកសិល្បៈណាម្នាក់ទ្បេីយ នេះគឺជាចំនុចខ្លាំងដែលគាត់អាចរក្សាបាននូវប្រជាប្រិយភាព និងភាពថ្លៃថ្នូរ ក្នុងនាមជាតារារៀមច្បង គំរូម្នាក់មកដល់ពេលនេះ ទឹកត្រជាក់ត្រីកុំ»។

ដោយឡែក គ្រាន់តែ សាវីន ហ្វីលីព បង្ហោះសារបែបនេះភ្លាម ធ្វើឲ្យហ្វេនៗអានហើយ រំភើបជំនួស ទេព​ រិនដារ៉ូ និងពិតជា គាំទ្រដល់តារាជើងចាស់ ទាំងពីរនេះខ្លាំងណាស់៕

ទេព​ រិនដារ៉ូ
ទេព​ រិនដារ៉ូ
សាវីន ហ្វីលីព
សាវីន ហ្វីលីព
ទេព រិនដារ៉ូ និង សាវីន ហ្វីលីព 
ទេព រិនដារ៉ូ និង សាវីន ហ្វីលីព 
ទេព រិនដារ៉ូ និង សាវីន ហ្វីលីព 
ទេព រិនដារ៉ូ និង សាវីន ហ្វីលីព 
សារដែលសាវីន ហ្វីលីព រៀបរាប់ពី រិនដារ៉ូ
សារដែលសាវីន ហ្វីលីព រៀបរាប់ពី រិនដារ៉ូ
សាវិន ហ្វីលីពទេព រិនដារ៉ូ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T