ភ្នំពេញ៖ ដូចដែលមហាជន បានដឹងរួចមកហើយថា លោកទេព រិនដារ៉ូ និងលោក សាវីន ហ្វីលីព សុទ្ធសឹងតែជាតារាសម្ដែងប្រុស ចាស់វស្សាដូចគ្នា ប៉ុន្តែរូបលោកទាំងពីរ នៅតែអាចសាងភាពល្បីល្បាញបានមិនចាញ់គ្នាទេ បើគិតមកដល់សព្វថ្ងៃនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីនេះដែរ ដោយសារតែមានភាពមមាញឹក ជាមួយកិច្ចការផ្ទាល់ខ្លួន តារាប្រុសជើងចាស់ទាំងពីរដួងនេះ កម្រនឹងបានជួបគ្នាណាស់។ យ៉ាងណាមិញ ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុន សាវីន ហ្វីលីព បានបង្ហោះរូបថត ជាច្រើនសន្លឹកជាមួយ ទេព រិនដារ៉ូ ។
ក្នុងនោះដែរ គេឃើញថា អ្នកទាំងពីររូបនេះ ពិតជានៅតែមានរូបសម្បត្តិស្រស់សង្ហា ក្មេងជាងវ័យ មិនសមនឹងវ័យច្រើននោះទេ។ អ្វីដែលពិសេស សាវីន ហ្វីលីព បានអមមកជាមួយ សារដ៏អត្ថន័យចាក់ដោតចំៗចំពោះ ដារ៉ូ ថា៖
ដោយឡែក គ្រាន់តែ សាវីន ហ្វីលីព បង្ហោះសារបែបនេះភ្លាម ធ្វើឲ្យហ្វេនៗអានហើយ រំភើបជំនួស ទេព រិនដារ៉ូ និងពិតជា គាំទ្រដល់តារាជើងចាស់ ទាំងពីរនេះខ្លាំងណាស់៕