ស្មាតហ្វូនជំនាន់ថ្មីបងប្អូនត្រកូល Y គឺ Vivo Y19 សមត្ថភាពខ្ពស់ ថ្មទំហំធំ 5000mAh តម្លៃត្រឹម $199 មានវត្តមាននៅលើទីផ្សារកម្ពុជាហើយ!

//s5.kh1.co/79/796667ee30f070910eab170ddd41af95f8df4d87.jpg
បច្ចេកវិទ្យា

 ២០-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ vivo Y19 គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីរបស់ vivo ដែលត្រូវបានធ្វើការរចនាឡើង  ប្រកបដោយការច្នៃប្រឌិត និងមានភាពសាកសមសម្រាប់មិត្តៗយុវវ័យ នាពេលសម័យថ្មីនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ស្មាតហ្វូន vivoY19
  ស្មាតហ្វូន vivoY19

ម្យ៉ាងវិញទៀត ​មកមើលការរចនារបស់ស្មាតហ្វូន vivo Y19 នេះវិញ ចំពោះផ្នែកខាងមុខ និងខាងក្រោយមានភាពភ្លឺថ្លាចែងចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្តង។ Y11 ត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.53inch ដែលហៅថា Halo FullviewTM Display​​ ​មានកម្រិតបង្ហាញ FHD+ និងអត្រាផ្ទៃអេក្រង់ 90.3% ដែលធ្វើឲ្យម៉ូឌែលទូរស័ព្ទមួយនេះ កាន់តែមានភាពទាក់ទាញ។

លើសពីនេះទៅទៀត អ្នកអាចទទួលបាននូវទស្សនីយភាពយ៉ាងត្រជាក់ភ្នែក និង​​ធំទូលាយ ដែលព្រមមកជាមួយរចនាឡើង មានភាពងាយស្រួលនៅក្នុងការកាន់។​ សម្រាប់ផ្នែកកាមេរ៉ាមុខវិញ មានទំហំ 16MP អាចថតស៊ែហ្វីរូបបានច្បាស់។ ដើម្បីធានាបានថា អ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y1​9 បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាត បានកាន់តែប្រសើរឡើងសម្រាប់ផ្ទៃមុខ។ រីឯផ្នែកកាមេរ៉ាក្រោយវិញ ត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយ 3 គ្រាប់ដែលមានទំហំ 16MP+8MP+2MP

  ស្មាតហ្វូន vivoY19
  ស្មាតហ្វូន vivoY19

រឹតតែពិសេសនោះ ចំពោះផ្នែកកម្លាំងថ្មវិញមានទំហំធំរហូតដល់ 5000mAh។ លើសពីនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាត នៅក្នុងការសន្សំសំចៃថាមពលថ្ម ធ្វើឲ្យការកាន់ថ្មបានយូរ និងបង្កើនថាមពលថ្មបានទៀតផង។Y19 ដំណើរការដោយ​ Processer ប្រភេទ​​ octa-core និងមាន​ Ram4GB+Rom128GBដែលមានលក្ខណៈពិសេសរបស់ ​​Funtouch OS9.2 ផ្នែកលើ Android9 ដូចនេះហើយទើបធ្វើឲ្យទូរស័ព្ទដៃមួយនេះ កាន់តែមានភាពងាយស្រួលជាងមុន។​

ជាមួយនឹងពណ៌ គឺមានជម្រើសថ្មីពីរផងដែរនោះគឺ​​ Magnetic Black​ និង Spring White ។កាន់តែពិសេសនេះសម្រាប់តម្លៃរបស់វាវិញ គឺត្រូវបានដាក់លក់លើទីផ្សារក្នុងកញ្ចប់តម្លៃ $199 តែប៉ុណ្ណោះ។ សម្រាប់អតិថិជនរបស់​ vivo ដែលមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូនជំនាន់ក្រោយ vivo Y19 នេះ​ អាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស៕

  ស្មាតហ្វូន vivoY19
  ស្មាតហ្វូន vivoY19
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T