គេល្អណាស់! De Bruyne ស៊ុត២ Assist ១ ជួយប៊ែលហ្សិកមិនស្គាល់ពាក្យថាចាញ់ក្នុងពូល I ១០ប្រកួតឈ្នះទាំង១០ (មានវីដេអូ)

//s5.kh1.co/66/66beb1f23fbe42a784f14b764edf6507eb07a87d.jpg
កីទ្បា

 ២០-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ប៊ែលហ្សិក៖ ក្រុមជម្រើសជាតិប៊ែលហ្សិកក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Koning Boudewijnstadion ទទួលស្វាគមន៍ក្រុមភ្ញៀវជម្រើសជាតិស៊ីប ក្នុងព្រឹត្តិការណ៍ជម្រុះយូរ៉ូឆ្នាំ២០២០ កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមម្ចាស់ផ្ទះមានឱកាសសម្រុកច្រើនទៅលើក្រុមភ្ញៀវ ដោយស៊ុតបាន១៧ជើង ចំគោលដៅ១២ដង សម្រេចទីបាន៦គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៤ជើង ចំគោលដៅ២ដង សម្រេចទីបាន១គ្រាប់។

៦គ្រាប់របស់ក្រុមម្ចាស់ផ្ទះធ្វើបានដោយកីឡាករ៤រូបផ្សេងៗគ្នា ដោយគ្រាប់ទី១រកបានដោយកីឡាករ Chistian Benteke គ្រាប់ទី២និងទី៣ ស៊ុតបញ្ចូលទីដោយកីឡាករ Kevin De Bruyne រីឯគ្រាប់ទី៤ សម្រេចទីដោយកីឡាករ Yannick Ferreira-Carrasco ចំណែកឯគ្រាប់ទី៥ ជាការស៊ុតបញ្ចូលទីខ្លួនឯង ដោយខ្សែការពារក្រុមស៊ីបកីឡាករ Kypros Christoforou និងគ្រាប់ទី៦ បំប៉ោងសំណាញ់ទីដោយកីឡាករ Christian Benteke។ ចំណែកឯ១គ្រាប់របស់ក្រុមភ្ញៀវ ធ្វើបានតាមរយៈខ្សែការពារ Nicolas Ioannou។

កីឡាករ Chistian Benteke ពាក់អាវក្រហម 
កីឡាករ Chistian Benteke ពាក់អាវក្រហម 
កីឡាករ Yannick Ferreira-Carrasco ពាក់លេខ១១ 
កីឡាករ Yannick Ferreira-Carrasco ពាក់លេខ១១ 
កីឡាករ Kevin De Bruyne ពាក់លេខ៧
កីឡាករ Kevin De Bruyne ពាក់លេខ៧

ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិប៊ែលហ្សិកទទួលជ័យជម្នះទៅលើក្រុមភ្ញៀវជម្រើសជាតិស៊ីប ក្នុងលទ្ធផល៦ទល់នឹង១។ តាមរយៈជ័យជម្នះជួយអោយក្រុមប៊ែលហ្សិកមិនដែលស្គាល់ពាក្យថាចាញ់ក្នុងពូល I ដោយ១០ប្រកួតកន្លងទៅនេះឈ្នះទាំង១០៕

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ​ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T