ប៊ែលហ្សិក៖ ក្រុមជម្រើសជាតិប៊ែលហ្សិកក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Koning Boudewijnstadion ទទួលស្វាគមន៍ក្រុមភ្ញៀវជម្រើសជាតិស៊ីប ក្នុងព្រឹត្តិការណ៍ជម្រុះយូរ៉ូឆ្នាំ២០២០ កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមម្ចាស់ផ្ទះមានឱកាសសម្រុកច្រើនទៅលើក្រុមភ្ញៀវ ដោយស៊ុតបាន១៧ជើង ចំគោលដៅ១២ដង សម្រេចទីបាន៦គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៤ជើង ចំគោលដៅ២ដង សម្រេចទីបាន១គ្រាប់។
៦គ្រាប់របស់ក្រុមម្ចាស់ផ្ទះធ្វើបានដោយកីឡាករ៤រូបផ្សេងៗគ្នា ដោយគ្រាប់ទី១រកបានដោយកីឡាករ Chistian Benteke គ្រាប់ទី២និងទី៣ ស៊ុតបញ្ចូលទីដោយកីឡាករ Kevin De Bruyne រីឯគ្រាប់ទី៤ សម្រេចទីដោយកីឡាករ Yannick Ferreira-Carrasco ចំណែកឯគ្រាប់ទី៥ ជាការស៊ុតបញ្ចូលទីខ្លួនឯង ដោយខ្សែការពារក្រុមស៊ីបកីឡាករ Kypros Christoforou និងគ្រាប់ទី៦ បំប៉ោងសំណាញ់ទីដោយកីឡាករ Christian Benteke។ ចំណែកឯ១គ្រាប់របស់ក្រុមភ្ញៀវ ធ្វើបានតាមរយៈខ្សែការពារ Nicolas Ioannou។
ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិប៊ែលហ្សិកទទួលជ័យជម្នះទៅលើក្រុមភ្ញៀវជម្រើសជាតិស៊ីប ក្នុងលទ្ធផល៦ទល់នឹង១។ តាមរយៈជ័យជម្នះជួយអោយក្រុមប៊ែលហ្សិកមិនដែលស្គាល់ពាក្យថាចាញ់ក្នុងពូល I ដោយ១០ប្រកួតកន្លងទៅនេះឈ្នះទាំង១០៕
បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖