ខុសវ័យគ្នាដល់ទៅ ១៦ឆ្នាំ តែត្រូវសម្ដែងជាតួប្ដីប្រពន្ធជាមួយ Suzy! នេះជាអារម្មណ៍ពិតរបស់តួអង្គ

//s5.kh1.co/a6/a6542171c38d4d8b4075b81dd81db2db8ab86921.jpg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ក្រុមការងារផលិតរឿង Baekdusan បានបើកសន្និសីទកាសែតថ្មីមួយ ដើម្បីបើកបង្ហាញពីគម្រោងរឿងថ្មី ដែលដឹកនាំដោយផលិតករល្បីឈ្មោះ លោក Lee Hae Joon និង Kim Byung Seo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក៏មានវត្តមានរបស់តារាល្បីៗជាច្រើន ដូចជាតារាសម្តែង Lee Byung Hun តារាសម្ដែង Ha Jung Woo តារាសម្ដែង Jeon Hye Jin និងស្រីស្អាតល្បីឈ្មោះ Suzy ផងដែរ។

គួរបញ្ជាក់ផងដែរថា រឿង Baekdusan នេះគឺជាដំណើររឿងរបស់មនុស្សមួយក្រុម ដែលខិតខំអស់ពីសមត្ថភាពដើម្បីបញ្ឈប់ការផ្ទុះរបស់ភ្នំ Mount Baekdu ដែលបន្ទុះនោះ អាចបំផ្លាញទាំងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបាន។

តារាសម្ដែងប្រុសជើងចាស់គឺលោក Ha Jung Woo និង Suzy ត្រូវសម្ដែងជាតួអង្គ ប្ដីប្រពន្ធដែលរស់នៅទីនោះ។ នៅក្នុងរឿងលោក Ha Jung Woo មានតួនាទីជាអ្នកដឹកនាំក្រុមសម្ងាត់ដើម្បីសង្គ្រោះប្រទេស។ ចំណែក Suzy ដែលជាប្រពន្ធ គឺជាអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ ដែលបណ្ដាលមកពីបន្ទុះទាំងនោះ។

ជាការពិតណាស់ ដោយសារតែគម្លាតអាយុរបស់ពួកគេ មានរហូតដល់ទៅ ១៦ឆ្នាំ ដូច្នេះហើយលោក Ha Jung Woo បានចែករំលែកថា ដំបូងឡើយលោកមានការព្រួយបារម្ភខ្លាំងណាស់ ពេលដឹងថាត្រូវសម្ដែងជាប្ដីប្រពន្ធជាមួយស្រីស្អាត វ័យក្មេងដូចជា Suzy។ លោកខ្លាចថា មើលទៅមិនសាកសមគ្នា ព្រោះលោកចាស់ជាងនាងឆ្ងាញណាស់។ ប៉ុន្តែក្រោយមក ក្រុមការងាររួមទាំងអ្នកដឹកនាំរឿង បានធ្វើឲ្យលោកមានភាពក្លាហានឡើងវិញ ដើម្បីសម្ដែងរឿងនេះ។

ចំណែកឯ Suzy ក៏បានរៀបរាប់ពីគំនិតរបស់នាងផងដែរថា វាពិតជាមានភាពងាយស្រួលណាស់សម្រាប់នាង ក្នុងការផ្តោតអារម្មណ៍ជាតួអង្គ ស្ត្រីដែលឯកកោ ហើយត្រូវប្រឈមមុខនឹងគ្រោះមហន្តរាយតែម្នាក់ឯង។ ប៉ុន្តែអ្វីដែលនាងបារម្ភនោះគឺ ការធ្វើការជាមួយតារាប្រុសឆ្នើមៗ ដូចជារៀបច្បង Ha Jung Woo។ ដូច្នេះហើយទើបនាង មិនអាចបញ្ឈប់អារម្មណ៍រំភើបរបស់ខ្លួនបានឡើយ រាល់ពេលចេញទៅសម្តែងម្ដងៗ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Suzy នឹងលោក  Ha Jung Woo
រូបភាព Suzy នឹងលោក  Ha Jung Woo
រូបភាព Ha Jung Woo
រូបភាព Ha Jung Woo
រូបភាព Ha Jung Woo
រូបភាព Ha Jung Woo
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T