បរទេស៖ កាលពីមុន នាង Katie Price ធ្លាប់មានឈ្មោះជា “British sex bomb ឬ ក៏ជាស្រីស្អាតបំផុតប្រចាំចក្រភពអង់គ្លេស។ ក្នុងនាមជាតារាម៉ូដែលនៅពេលនោះ នាង Katie មានភាពជោគជ័យជាខ្លាំង ហើយនាងថែមទាំងជាតារាស្រីកំពូលដែលបង្ហាញមុខ នៅលើគម្របទស្សនាវដ្តីជាច្រើនផងដែរ។

លុះក្រោយមក បន្ទាប់ពីតារាស្រីរូបនេះ ចាប់ផ្តើមរៀបការ និងមានកូន ស្រាប់តែសម្រស់របស់ Katie ធ្លាក់ចុះយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យនាងព្យាយាមរកគ្រូពេទ្យ ដើម្បីទប់ស្កាត់នឹងភាពចាស់ជ្រីវជ្រួញនេះ។

យ៉ាងណាមិញ ដោយសារតែខ្លាចសម្រស់របស់ខ្លួនធ្លាក់ចុះជាលំដាប់​នាង Katie បានឆ្លងកាត់ការកែសម្ផស្សទាំងតូច ទាំងធំ​ចំនួន១១ដង ក៏ប៉ុន្តែអ្វីៗមិនដូចបំណងនាងនោះទេ គឺត្រឹមតែរយៈពេល២ឆ្នាំ ក្នុងការកែសម្ផស្សចុងក្រោយចំនួន៣ដង មុខមាត់របស់នាង ត្រូវបានបំផ្លាញទាំងស្រុង ហើយពេលនេះមុខរបស់នាង ធ្វើឲ្យអ្នកគាំទ្រមើលស្ទើមិនស្គាល់នោះឡើយ។

បើផ្អែកតាមប្រភព ជិតដិតនឹង Katie ផ្ទាល់បានឲ្យដឹងថា Katie បានប្រាប់មិត្តរបស់នាងថា មុខរបស់នាងពេលនេះហាក់គ្មានវិញ្ញាណនោះទេ ហើយនាងមានស្នាមជាច្រើននៅលើមុខ បន្ទាប់ពីឆ្លងកាត់ការកែសម្ផស្សជាច្រើនលើកជាច្រើនដង។ ឯចំណែកសរសៃប្រសាទ នៅលើថ្ពាល់ខាងស្តាំរបស់នាង ស្ទើរតែលែងមានអារម្មណ៍ប៉ះដឹង ហើយមុខរបស់នាងនៅពេលនេះ មិនអាចស្ទាបប៉ះបាននោះទេ។

ក្រោយពីឃើញបែបនេះ មហាជនជាច្រើនពិតជាអាណិតរូបនាងជាខ្លាំង ព្រោះមិននឹកស្មានថាតារាស្រីដែលធ្លាប់ជាស្រីស្អាតប្រចាំប្រទេស បែរជាមានមុខមាត់ទៅជាបែបនេះ ពិតជាគួរឲ្យសង្វេគណាស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Katie Price ពីមុន
Katie Price ពេលនេះ
Katie Price ពេលនេះ
Katie Price ពេលនេះ
Katie Price ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]