ចិន​ថ្លើមធំ​២​នាក់​រួចខ្លួន​ពី​ខេត្តសៀម​រាប​​តែ​អស់លក្ខណ៍​លើ​ទឹកដី​ខេត្តកណ្តាល!

//s5.kh1.co/bb/bb8c787619e27ad3dcf09c345d2abc614ccc4b12.jpg
សង្គម

 ១៩-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ នាយការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្ត បាន​ឲ្យ​កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចុះ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​ចំនួន​២​នាក់​នៅ​​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​ទឹកដី​ខេត្តកណ្ដាល រួច​ប្រគល់​ឱ្យទៅ​កម្លាំង​នគរ​បាល​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​វិញ​ដើម្បី​ចាត់ការ​បន្ត បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ចេញពី​ក្នុង​ក្រុង​សៀមរាប​បាន​សម្រេច​ជិះ​ទៅ​រាជធានី​ភ្នំពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​ការ​អះអាង​ពី​លោក​វរសេនីយ៍ ឯក ហង្ស សូ​ផាត​ភី​រម្យ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ថា​ករណី​លួច​យក​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​បាយ័ន​ប៊ូ​ទិ​ក​អូ​តែ​ល នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​/​សៀមរាប ។

https://s5.kh1.co/__image/w=650,h=379,q=100/bb/bb8c787619e27ad3dcf09c345d2abc614ccc4b12.jpg

លោក​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​បុរស​ជនជាតិ​ថៃ​ម្នាក់​បាន​មក​ជួល​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ស៊េរី​ឆ្នាំ​២០១២ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ផ្លា​ក​លេខ បាត់ដំបង 1L-9343 ចំនួន​ពីរ​ថ្ងៃ​ក្នុង​មួយ​ថ្ងៃ​តម្លៃ​10​ដុល្លារ​ដោយ​បុរស​ជនជាតិ​ថៃ​នោះ​ស្នាក់​នៅ​បន្ទប់​បាយ័ន​ប៊ូ​ទិ​ក​អូ​តែ​ល ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក បុរស​ជនជាតិ​ថៃ​(​ជន​រង​គ្រោះ​)​បាន​ខ​លម​ក​ប្រាប់​ម្ចាស់​ក្រុមហ៊ុន​ដែល​ជួល​ម៉ូតូ​ដល់​ខ្លួន ថា​ម៉ូតូ​ដែល​គេ​បាន​ជួល​នោះ​ត្រូវ​បាន​បាត់​ទើប​ម្ចាស់​ក្រុមហ៊ុន​បាន​ពិនិត្យ​មើល​តាម GPS ដែល​ដាក់​ជាប់​នឹង​ម៉ូតូ​ឃើញ​ថា ម៉ូតូ​ដែល​ចោរលួច​នោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ ហើយ​ទើប​ម្ចាស់​ម៉ូតូ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

លោក​វរសេនីយ៍ឯក​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​ខាង​ជន​រង​គ្រោះ​មក កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​របស់​ខេត្តសៀមរាប ដោយ​មានការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​កណ្ដាល​យុត្តិធម៌ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ទំនាក់ទំនង​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដើម្បី​ធ្វើការ​ប្រមាញ់​តាម​ចាប់ខ្លួន​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជន​ស​ង្ស​យ័​២​នាក់​ជា​ជនជាតិ​ចិន និង​ម៉ូតូ​ជា​វត្ថុ​តាង​របស់​ជន​រង​គ្រោះ​ភ្លាម​ៗ​តែ​ម្តង រួច​នាំ​ជនសង្ស័យ​យក​ទៅ​ខេត្តសៀមរាប​វិញ​ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ច្បាប់ ។

https://s5.kh1.co/__image/w=650,h=379,q=100/c4/c492fa0e5c23713a2c90f188fc92bf418be6b562.jpg

លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពេល​ចាប់ខ្លួន​កម្លាំង​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​រួម​មាន​ឧបករណ៍​គាស់​ទូរ​ដែក​មួយ​ចំនួន​, ឧបករណ៍​កាច់​សោរ​ម៉ូតូ​មួយ​ចំនួន និង​ខ្សែភ្លើង​សម្រាប់​ឆក់​កាត់​សោរ​ផ្ទះ​មួយ​ចំនួន ព្រមទាំង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ផង​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ ។ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ៕

https://s5.kh1.co/__image/w=650,h=379,q=100/b2/b2d9834316ce88b169df4d46ac75f360bb2b49fb.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T