អ្នកគាំទ្រ ព្រួយបារម្ភក្រោយAriana Grande លុបចោលការប្រគំតន្ត្រី ដោយសារបញ្ហាសុខភាព

//s5.kh1.co/56/56b349329d943bd63f722a46001a09d8442b719c.jpg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ អ្នក​គាំ​ទ្រ​មាន​ការ​ព្រួយ​បារម្ភ ​ក្រោយ​ពី​បាន​ដឹង​ថា​ស្ថាន​ភាព​សុខភាព ​របស់​Ariana Grande ហាក់​ដូច​ជា​មាន​ភាព​ធ្ងន់​ធ្ងរ ​ រហូត​​នាំ​ឲ្យ​ឈាន​ដល់ ​ការ​លុប​ចោល​ការ​ ប្រគំ​តន្ត្រី​របស់​នាង​នៅ​Lexington នៃ​រដ្ឋ​Kentucky ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយ​គ្នា​នេះ Ariana Grande​​ ​ក៏បាន​បង្ហោះ​សារ​សុំ​ទោស​ដល់ ​អ្នក​គាំទ្ររបស់​នាង​នៅ​ក្នុង​Instagram ​ថា​៖

“ខ្ញុំ​ពិត​ជា​មិន​សប្បាយ​ចិត្ត​ និង​សុំ​ទោស​ខ្លាំង​ណាស់។ ខ្ញុំ​គឺពិត​ជា ពិបាក​ចិត្ត​ខ្លាំង​ណាស់​ ក៏​ប៉ុន្តែ​ពិត​ប្រាកដ​ណាស់ ​អ្នក​នឹង​ទទួល​បាន​នៅ ​ការ​តបស្នង​ត្រឡប់​ទៅ​វិញ ជា​មិន​ខាន​នោះ​ទេ។​” 

យ៉ាងណាមិញ អ្នក​គាំទ្រ ​នៅ​តែ​ព្រួយ​បារម្ភ​ខ្លាំង​ពី​ តារាចម្រៀង​ស្រី​រូប​នេះ​ពីព្រោះ ​ក្នុង​វីដេអូ​ដែល​Ariana Grande បាន​បង្ហោះ​នោះ​គេ​ឃើញ​ នាង​មាន​ពាក់​នៅ​ប្រដាប់​ជំនួយ​ដល់​ ការ​ដកដង្ហើម​របស់​នាង​ទៀត​ផង​។

ទោះ​យ៉ាង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ គេក៏​ឃើញ​ខាងទស្សនាវដ្តី​People ក៏​ធ្លាប់​បាន​ចុះ​ផ្សាយ​ពី​ស្ថាន​ភាព​សុខភាព ​របស់​តារាស្រី​រូប​នេះ​ផង​ដែរថា តារាស្រី​វ័យ​២៦ឆ្នាំ​រូប​នេះ មាន​ស្ថាន​ភាព​សុខភាព ​មិន​ជា​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ ​ក្នុង​រយៈពេល​៣​សបា្តហ៍​ កន្លង​មក​នេះ។

ជាក់​ស្តែង​រហូត​មកដល់​ពេល​នេះ ​នៅ​មិន​ទាន់​មាន​ប្រភព​​ណា​មួយ បញ្ជាក់​នៅ​ឡើយ​នោះ​ទេ​ថា​ ការ​ប្រគុំតន្ត្រី​របស់​​Ariana Grande នៅ​រដ្ឋ​Atlanta នឹង​ត្រូវ​រៀប​ចំ​តាម​ធម្ម​តា ​​ឬ​យ៉ាង​ណានៅឡើយ​នោះ​ទេ​។ ក៏​ប៉ុន្តែ​ជា​មួយ​គ្នា​នោះ​ គេ​ក៏​ឃើញ​តារាចម្រៀង​Barbra Streiand ក៏​បានចូល​​ផ្តល់​ជា​ដំបូន្មាន​មួយ​ចំនួន ​ដល់​Ariana Grande ផងដែរដោយ​ ឲ្យ​នាងព្យាយាម​ញុំាវីតាមីនC ដោយ​ផឹក​ជា​មួយ​នឹង​ទឹកឃ្មុំ ហើយ​ញុំា​ស៊ុប​មាន់​ជា​ជំនួយ​បន្ថែម​ទៀត ​ដើម្បី​ឲ្យ​ស្ថាន​ភាព​របស់​នាង ​ឆាប់​បាន​ធូរ​ស្រាល​ជា​ង​នេះផងដែរ៕

Ariana Grande 
Ariana Grande 
Ariana Grande 
Ariana Grande 
Ariana Grande 
Ariana Grande 
Ariana Grande 
Ariana Grande 
Ariana Grande 
Ariana Grande 
Ariana Grande ប្រើ​ប្រាស់​ប្រដាប់​ជំនួយ​ក្នុងការដកដង្ហើម
Ariana Grande ប្រើ​ប្រាស់​ប្រដាប់​ជំនួយ​ក្នុងការដកដង្ហើម
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T