ភ្នំពេញ៖ ជារឿងដ៏គួរឲ្យសោកសៅបំផុតសម្រាប់ ប្រជារាស្ត្រក្នុងប្រទេសកម្ពុជា ពេលដែលលឺដំណឹងថា សម្តេចរាជបុត្រី ព្រះរៀម នរោមត្តម បុប្ឆាទេវី បានសោយទីវង្គតហើយ នៅឯមន្ទីរពេទ្យប្រទេសថៃ ដោយជរាពាធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្អែកតាមប្រភព ផេកដែលមានឈ្មោះថា Royal du Cambodge បានបង្ហោះសារបែបនេះថា៖
“សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ”។
យ៉ាងណាមិញ ទាំងនេះពិតជាដំណឹងដ៏ក្រៀមក្រំមួយសម្រាប់ប្រជាជនកម្ពុជា ដែលបានបាត់បង់នូវខ្សែរាជវង្ស ដែលជាតួឯករបាំងបុរាណមុនគេបង្អស់របស់ខ្មែរ និងជាបុគ្គមួយរូបដែលជួយឲ្យរបាំអប្សរា មានភាពល្បីល្បាញលើឆាកអន្តរជាតិ និងបានថែរក្សាគង់វង្សរហូតមកទល់បច្ចុប្បន្ន៕



