ភ្នំពេញ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលទាំងព្រឹកតែម្តង ក្រោយមានការចាប់អារម្មណ៍ពីហ្វេនផេកហ្វេសប៊ុករបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានបង្ហោះរូបមួយសន្លឹក បង្ហាញពីការបង្ហោះរបស់លោក ឆន សុវណ្ណរាជ និងអ្នកនាង សុគន្ធ និសា ថាអ្នកទាំងពីរកំពុងតែមានការងារថ្មីដែលត្រូវធ្វើ។
ក្នុងនោះដែរ ផ្អែកតាមការបង្ហោះរបស់អ្នកនាង សុគន្ធ និសា បានសរសេរថា៖
ចំណែកឯលោក ឆន សុវណ្ណរាជ បានបង្ហោះសារក្តៅៗកាលពីព្រឹកមិញថា៖
យ៉ាងណាមិញ ក្រោយពីឃើញសារទាំងនេះហើយ អ្នកគាំទ្របាននាំគ្នាសន្និដ្ឋានថា អ្នកទាំងពីរអាចនឹងកំពុងតែចាប់ដៃគ្រងដំណែងតួឯកក្នុងរឿងភាគថ្មីជាមិនខាននោះទេ។
ម៉្យាងវិញទៀត បើតាមការសង្កេតមើលក្នុង Comment ឆ្លើយឆ្លងរវាងអ្នកនាង សុគន្ធ និសា និងលោក កៅ សីហា អ្នកដឹងនាំរឿង ដោយរូបលោកបានសួរទៅនាងថាជារឿង ខោល មែនទេ? តែនាងក៏តបថាមិនមែនទេគឺមួយថ្មីទៀត។ ដូច្នេះហើយ ទាំងនេះក៏អាចបញ្ជាក់ថា អ្នកនាង សុគន្ធ និសា និងលោក ឆន សុវណ្ណរាជ ប្រាកដជាកំពុងតែថតរឿងថ្មី មិនខុសនោះឡើយ។
ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តមែនទែន ព្រោះអ្នកគាំទ្រពិតជាចង់ឃើញការសម្តែងរវាងអ្នកទាំងពីរជាតួឯកម្តងទៀត បន្ទាប់ពីរឿងភាគដ៏ល្បី “សិសិររដូវក្នុងបេះដូង” ខ្លាំងណាស់។ ហើយអ្នកគាំទ្រក៏សង្ឃឹមថា ការសន្និដ្នានរបស់ពួកគេ នឹងក្លាយជាការពិតផងដែរ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- កក្រើកអស់តារាប្រុសស្រីល្បីៗ! បង្អួតសម្រស់មិនចាញ់គ្នា ក្នុងមង្គលការ សួស វីហ្សា យប់មិញនេះ!
- អ្នកណាមិនលង់! បើសុគន្ធ និសា ស្អាតយ៉ាងនេះ ពេលលេងខ្លួនបែបនេះ ពិតជាប្លែកខ្លាំង
- ស្តាប់ហើយសឹងស្រក់ទឹកភ្នែក! សុគន្ធ និសា បញ្ចេញអត្ថន័យចម្រៀង រំលែកទុក្ខក្រៀមក្រំ ការបាត់បង់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី (មានវីដេអូ)