ទើបចេញពីហាត់ទាហាន មិនទាន់ចេញបទចម្រៀងផង G-Dragon ហក់ឡើងជាប់ឈ្មោះជា តារាប្រុសល្បីប្រចាំខែ ក្នុងចំណាត់ថ្នាក់លេខ…..

//s5.kh1.co/e4/e454bb6c715fba5055a5f121a48382227770f0e1.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បើគិតមកទល់ពេលនេះ សមាជិកក្រុម Bigbang លោក G-Dragon បញ្ចប់ភារកិច្ចហ្វឹកហាត់ទាហាន មិនទាន់បានមួយខែនោះទេ។ ក៏ប៉ុន្តែនៅពេលនេះ លោក G-Dragon បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ក្រោយឃើញឈ្មោះរបស់លោកជាប់ក្នុងតារាងតារាប្រុសល្បីប្រចាំខែវិច្ឆិកា បើទោះជាពេលនេះលោក មិនទាន់ចេញបទចម្រៀងក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ផ្អែកតាមប្រភព The Korea Institute of Corporate Reputation បានចេញលទ្ធផលតារាប្រុសល្បីប្រចាំខែ ដោយការបោះឆ្នោតបានឲ្យដឹងថា លោក G-Dragon សមាជិកក្រុម BigBang បានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងពិន្ទុ ៨,៧៤៤,៤១៨ ដែលនេះគឺជាការស្វាគមន៍ដ៏កក់ក្តៅបំផុត ពីអ្នកគាំទ្រដែលជួយបោះឆ្នោតឲ្យរូបលោក។

យ៉ាងណាក្តី ផ្អែកតាមប្រភពបន្តបានឲ្យដឹងទៀតថា សម្រាប់តារាប្រុសលេខ១ បានទៅលើសមាជិកក្រុម BTS លោក Jimin ជាមួយពិន្ទុ ៩,៨៦១,១៧៦ និងលេខ៣បានទៅលើក្រុម BTS ដដែលគឺលោក Jungkook ជាមួយពិន្ទុ ៦,៨៤៥,៨៤៦៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Jimin
Jimin
G-Dragon
G-Dragon
Jungkook
Jungkook
លទ្ធផលប្រចាំខែ
លទ្ធផលប្រចាំខែ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T