ដល់.ក​! ជួល​មក​មើលថែ​កូនស្រី បែរ​ជា​​ចាប់​ទៅ​លក់​នៅ​ខេត្ត រួច​ទៅ​ជួប​មិត្ត​ប្រុស

//s5.kh1.co/12/1286b94d044967277f4ff219c4e1d30979547ddd.jpg
សង្គម

 ១៧-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បាន ក្រោយ​ពី​ចាប់ពង្រត់​ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​នៅ​ភ្នំពេញ ហើយ​យក​ទៅ​លក់​នៅ​ខេត្ត​កំពត រួច​ជិះ​រថយន្ត​មក​ជួប​មិត្ត​ប្រុស​ស្គាល់​តាម​ហ្វេ​ស​ប៊ុ​ក​នៅ​មុខ​ផ្សារ​ស្ទោង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​មុខ​ផ្សារ​ស្ទោង ខេត្តកំពង់ធំ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​លោក​អធិការរង​នគរបាល​ស្រុក​ស្ទោង បាន​ប្រាប់​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​នេះ​ថា ជន​សង្ស័យ​ខាងលើ​ឈ្មោះ ធុន ថុ​នា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត ឃុំ​ច្រេះ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ម៉ោង​៥​និង​៣០​នា​ទៅ​ល្ងាច ថ្ងៃ​ទី​១៦ វិច្ឆិកា នៅ​ចំណុច​មុខ​ផ្សារ​ស្ទោង ពី​បទ​ចាប់ពង្រត់​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ប៊ុ​ន ថា​សុ​ពី​ន អាយុ​១​ឆ្នាំ​១០​ខែ ដែល​ប្រព្រឹត្ត​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា​នៅ​សង្កាត់​កំ​បូល ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

លោក​អធិការរង​បន្ត​ថា នៅ​ចំពោះ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា «​រូបគេ​បាន​ទៅ​រស់នៅ​ជាមួយនឹង​ម្តាយ​ឪពុក​កុមារី​រង​គ្រោះ ដោយ​ធ្វើ​ជា​អ្នកបំរើ និង​មើល​កូន​ឲ្យ​គេ បាន​ប្រាក់ខែ ដោយ​ក្នុង​១​ខែ​៣០​ម៉ឺន​រៀល ហើយ​រស់នៅ​មិន​បាន​១​ខែ​ផង នាង​ក៏​ស្គាល់​មិត្ត​ប្រុស​ម្នាក់​តាម​ហ្វេ​ស​ប៊ុ​ក ។

ពេល​នោះ​នាង​ក៏​លួច​យក​កូន​ក្មេង​ដែល​នាង​មើលថែ​នោះ​ទៅ​លក់​ឲ្យ​គេ​នៅ​ឯ​ខេត្តកំពត រួច​ជិះ​រថយន្ត​មក​ផ្សារ​ស្ទោង ដើម្បី​ជួប​មិត្ត​ប្រុស​ដែល​នាង​មិន​ដែល​ស្គាល់​មុខ​ផង​នោះ គឺ​គ្រាន់តែ​ស្គាល់​តាម Facbook ដែល​បាន​ណាត់គ្នា ប៉ុន្តែ​មិន​ទាន់​បាន​ជួប​មិត្ត​ប្រុស​ផង ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន យក​មក​សាកសួរ រួច​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​ភ្លាម​ៗ​នៅ​ថ្ងៃ​ដដែល​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ អ្នកស្រី​ស្នងការ​រង​នគរបាល​ខេត្តកំពង់ធំ ទទួល​បន្ទុក​ខាង​ជួញដូរ​មនុស្ស បាន​ប្រាប់​ថា នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ បាន​បញ្ជូន​មក​កាន់​ស្នងការ​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា អ្នកស្រី​ក៏​បញ្ជូន​ទៅ​កាន់​ស្នងការ​រាជធានី​ភ្នំពេញ​វិញ ដោយសារ​តែ​ខាង​ជន​រង​គ្រោះ​គាត់​រស់នៅ​ភ្នំពេញ ហើយ​គាត់​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ទីនោះ​ផង​ដែរ​។

ក្រោយមក​សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ដល់​ស្រុក​អង្គរ​ជ័យ ខេត្តកំពត ដែល​ជា​កន្លែង​ដែល​ជនសង្ស័យ​បាន​យក​ក្មេង​ស្រី​រង​គ្រោះ​ទៅ​លក់​ឲ្យ​គេ​ក្នុង​តម្លៃ​២០០​ដុល្លារ​។

អ្នកស្រី​ស្នងការ​ង​បញ្ជាក់​ទៀត​ថា ឥឡូវនេះ ខាង​កម្លាំង​សមត្ថកិច្ច​បាន​ជួយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ហើយ គឺ​នាង​មាន​សុខភាព​ល្អជា​ធម្មតា​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://s5.kh1.co/__image/w=650,h=379,q=100/ea/eabc83a04c48332904af592fabd62af90bf8d6b1.jpg
https://s5.kh1.co/__image/w=650,h=379,q=100/7e/7ed0711dae9955ac3fa73920a3c5a11577d5f8c1.jpg
https://s5.kh1.co/__image/w=650,h=379,q=100/1f/1fc42000e4e821e51ae8f580b166cc229e50cb45.jpg

ប្រភពកោះសន្តិភាព

Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T