ទិត ច័ន្ទរង្សី

ប្រិយមិត្តអ្នកអាន ប្រហែលជាធ្លាប់ឃើញឈ្មោះ សី នៅខាងក្រោមអត្ថបទមួយចំនួនហើយ។ ចំណូលចិត្តខ្ញុំ មានទៅលើគ្រប់ប្រភេទព័ត៌មានទាំងអស់ ឲ្យតែគួរឲ្យចាប់អារម្មណ៍ និងទាន់ហេតុការណ៍។ ដំណឹងខ្លះ មានអត្ថប្រយោជន៍ តែខ្លះក៏ជាការកម្សាន្តម្យ៉ាងដែរ ដើម្បីកាត់បន្ថយភាពតានតឹងរបស់អ្នកទាំងអស់គ្នា។ ចាប់ផ្តើមការងារនេះដំបូង ខ្ញុំមិនសូវជាយល់ដឹងបានច្រើនប៉ុន្មានទេ គ្រាន់តែធ្វើយូរៗទៅ គិតថាចូលចិត្ត ព្រោះតែងតែមានអារម្មណ៍រំភើបត្រេកអរ និងមានមោទនភាព ពេលអាចចែករំលែកការកម្សាន្ត ដំណឹង ក៏ដូចជាចំណេះដឹងផ្សេងៗ ទៅកាន់មនុស្សរាប់ម៉ឺន-រាប់សែននាក់យ៉ាងដូច្នេះ។ ទាំងខ្ញុំ និងក្រុមការងារ តែងតែព្យាយាមពង្រឹងគុណភាពទៅមុខជានិច្ច និងប្រឹងប្រែងរកអ្វីដែលថ្មីហើយប្លែក យកមកចែកជូនមិត្តអ្នកអាន ជាប្រចាំមិនឲ្យខានឡើយ។ អរគុណសម្រាប់ការគាំទ្រ និងលើកទឹកចិត្តកន្លងមកនេះ!

ស្ថិតិ

អត្ថបទជាមធ្យម 0
ប្រវែងអត្ថបទជាមធ្យម 0%
ការចែករំលែកអត្ថបទជាមធ្យម 0