តែមួយ​ប៉ព្រិច​ភ្នែក…ផ្ទះ១ខ្នងជា​ចំណី​ភ្លើង​ហ្មត់!

//s5.kh1.co/46/4669130ae6177e27a7d07a62e9c1b0f9300c5dd0.jpg
សង្គម

 ១៦-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ខេត្តបាត់ដំបង​ ៖ យោង​តាម​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិសនី បាន​ឆាបឆេះ​លំនៅ​ឋាន​ពលរដ្ឋ​មួយ​ខ្នង​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦ វិច្ឆិកា នៅ​ភូមិ​ត្រពាំង​ប្រ​លិ​ត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខណ​:​ម្ចាស់​បិទទ្វារ​រវល់​ចេញ​ទៅ​ប្រកប​មុខរបរ​នៅ​ខាងក្រៅ​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/10/107b0938aa77eb118b6340d40bb087258d86112f.jpeg

ប្រ​ព​ភ​ពី​ប្រជា​ពលរ​ដ្ដ​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​នោះ​ឈ្មោះ​មុំ ​ភេទ​ស្រី អាយុ​ជាង​៤០​ឆ្នាំ តែ​គាត់​មិន​បាន​ស្នាក់​នៅទេ​ ពេល​អគ្គិភ័យ​បាន​កើតឡើង ដោយ​គាត់​បិទទ្វារ​ទុក​ចោល ​ហើយ​រវល់​ចេញ​ទៅ​ប្រកប​មុខរបរ​នៅ​ខាងក្រៅ ​។ ផ្ទះ​របស់​គាត់​មាន​ទំហំ​៤​ម៉​x១០​ម៉ ធ្វើ​ពី​ថ្ម​ក្រោម ឈើ​លើ​និង​ប្រក់​ស័ង្កសី​។

https://s5.kh1.co/__image/w=650,h=379,q=100/7b/7b900776be1231caf34202e1882416966c498148.jpeg

បើ​តាម​អ្នក​ភូមិ​បាន​បញ្ជាក់​ថា ដំបូង​គេ​ឃើញ​ផ្សែង​ខ្មួល​ខ្មាញ់​ហុយ​ចេញពីផ្ទះ រំពេច​នោះ​ក៏​​ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោរ​សន្ធៅ​តែ​ម្ដង ​។ អ្នក​ភូមិ​បាន​ព្យាយាម​ជួយ​ពន្លត់ភ្លើង​នោះ មុន​ពេល​រថយន្ត​ពន្លត់ អគ្គិភ័យ​របស់​សមត្ថកិច្ច​មក​ដល់ តែ​មិន​អាច​សង្គ្រោះ​បាន​ឡើយ ​។ សូ​ម្បី​តែ​មានការ​អន្តរា​គម​ន៍​ពី​រថយន្ត​ពន្លត់អគ្គិភ័យ​ប៉ុន្មាន​គ្រឿង​ផង ​ក៏​មិន​អាច​រារាំង​អណ្ដាតភ្លើង​បាន​ដែរ ​។

https://s5.kh1.co/__image/w=650,h=379,q=100/46/4669130ae6177e27a7d07a62e9c1b0f9300c5dd0.jpg

សមត្ថកិច្ច​បាន​និយាយ​ថា អគ្គិភ័យ​នោះ​មាន​កម្លាំង​ខ្លាំង​ហើយ​ឆេះ​លឿន​បំផុត ដែល​នាំ​ឲ្យ​លំនៅ​ឋាន​នោះ​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្ដង ​។ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា អគ្គិភ័យ​នោះ​ទំនង​អាច​កើត​ឡើង​ដោយសារ​ទុស្សេ​​ខ្សែ​ចរន្ត​អគ្គិស​នី ដែល​ម្ចាស់​មិន​បាន​នៅ ​។ ហើយ​បើ​តាម​ការ​រៀបរាប់​ពី​អ្នក​ភូមិ​បាន​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​និង​សម្ភារ​នានា​នៅ​ក្នុងផ្ទះ​នោះ​ទាំងអស់​ មិន​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទេ ព្រោះ​ម្ចាស់ផ្ទះ​មិន​នៅ ហើយ​អ្នក​ភូមិ​ក៏​មិន​អាច​ចូល​បាន​ដោយសារ​អណ្ដាតភ្លើង​ឆាបឆេះខ្លាំងក្លាពេក ។

https://s5.kh1.co/__image/w=650,h=379,q=100/5c/5ccf79939f79039d0ab1c24a879b6f4bdffeba15.jpeg
https://s4.kh1.co/__image/w=650,h=379,q=100/07/07654ef88bd2f13b87d4bf2cf9fa354755166912.jpg
https://s5.kh1.co/__image/w=650,h=379,q=100/8f/8fa2c9140cd7303d0bb6d925a6890bc3d602fcef.jpg
https://s4.kh1.co/__image/w=650,h=379,q=100/c4/c411083714aa3b9928b959a2f235f874006a2dcc.jpg
https://s4.kh1.co/__image/w=650,h=379,q=100/62/622715c3bab125a338dbae8abd42358542f63c18.jpg
https://s5.kh1.co/__image/w=650,h=379,q=100/48/488108565a23966d30499f12c313a48c26cdd8ae.jpg
https://s4.kh1.co/__image/w=650,h=379,q=100/c3/c36d5408f0bdabfd9058af1bf122f94f46f8faab.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d9/d9047a3b949a291de178c880ed55a037a4503f53.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T