សិស្ស​វិទ្យាល័យ​ ២​នាក់ ​ឆក់​ទូរស័ព្ទ​ពី​កម្មការិនី​រោងចក្រ​ម្នាក់ ជាប់អន្ទាក់​នគរបាល!

//s4.kh1.co/6a/6a4ff360ff7635fed00cafaf568adc6602dd5b95.jpg
សង្គម

 ១៦-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​២​នាក់​ដែល​ជា​សិស្ស​វិទ្យាល័យ​ជម្ពូ​វ័ន ដែល​បាន​ធ្វើ​សកម្មភាព​ឆក់ ទូរស័ព្ទ​ពី​ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ក​កាត់ដេរ​ម្នាក់​បាន​សម្រេច​ពី​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រួច​ហើយ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​។ ប៉ុន្តែ​រត់​មិន​រួច​ពេល​ទៅ​ដល់​ភូមិសាស្ត្រ សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល​ដដែល ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ជួយ​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ បន្ទាប់​មក​បាន​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ដែល​ជា​ម្ចាស់​ករណី ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/54/54d426b1d27387a55c89b0e8a274382ceeba6fd2.jpg

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ ក្មេង​ប្រុស​សង្ស័យ​ទាំង​២​នាក់​ខាងលើ​ម្នាក់​ឈ្មោះ អៀង ចាន់​ដែន អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស​មាន​ទីលំនៅ ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ សុខ សុ​ផានិត អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ មិនតែប៉ុណ្ណោះ​ក្រោយ​ពេល​នគរបាល​ឃាត់ខ្លួន​វាយ​ខ្នោះដៃ​ក្មេង​ប្រុស​សង្ស័យ អាយុ​១៣​ឆ្នាំ​នោះ បាន​ស្រែកយំ និង​បាន​សារភាព​ថា ខ្លួន​ទើបតែ​ធ្វើ​សកម្មភាព​ជា​លើក​ទី​១​ប៉ុណ្ណោះ ក៏​ត្រូវ​នគរបាល ចាប់ខ្លួន​បាន​តែ​ម្ដង​។

https://s5.kh1.co/__image/w=650,h=379,q=100/10/10d8dbf07d03495aad22fd7a7ac555bdec774c93.jpg

ដោយឡែក​ស្ត្រី​ដែល​ជា​ម្ចាស់​ទូរស័ព្ទ​ម៉ាក IPhone 6plus ដែល​ត្រូវ​ក្មេង​ប្រុស ខាងលើ​ឆក់​នោះ​ឈ្មោះ គង់ ចាន់​ធឿ​ន អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុង ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ម្ចាស់​ទូរស័ព្ទ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​តាម​ផ្លូវជាតិ​លេខ​៣ ដោយ​ជិះ​បណ្ដើរ​កាន់​ទូរស័ព្ទ​និយាយ​បណ្ដើរ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ត្រូវ​បាន​ក្មេង​ប្រុស​សង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CN-1742 តាម​ពីក្រោយ​រួច​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​តែ​ម្ដង​។

https://s4.kh1.co/__image/w=650,h=379,q=100/6a/6a4ff360ff7635fed00cafaf568adc6602dd5b95.jpg

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ឆក់​បាន​សម្រេច​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ហើយ​ស្ត្រី​ម្ចាស់ ទូរស័ព្ទ​បាន​ស្រែ​កថា​ចោរ​ៗ​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ លុះ​ពេល​គេច​ទៅ​ដល់​ភូមិ​ភា សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ដឹកនាំ និង​បញ្ជា​ដោយ​ផ្ទាល់​ពី​សំណាក់ លោក​វរៈ​សេនី​យ៏​ឯក ជឹ​ម ស៊ី​ថា អធិការ​ខណ្ឌដង្កោ ស្ទាក់​ចាប់​បាន​ភ្លាម​ៗ​។ បន្ទាប់​មក​បាន​បញ្ជូន​ក្មេង​ប្រុស​សង្ស័យ​ទាំង​២​នាក់​នេះ ទៅ​ឲ្យ​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៀត ព្រោះ​ទីតាំង​កើតហេតុ​នៅ​ទីនោះ​៕ 

https://s5.kh1.co/__image/w=650,h=379,q=100/d8/d89277580c353fdb796890bfbe6296a1d6bed6b9.jpg
https://s4.kh1.co/__image/w=650,h=379,q=100/33/33d5619b36e7b6515018bb0adc30e479304563ac.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T