វ៉ៃក៏ល្អមើល រាំក៏ល្អសើច!! អេ វីរខាំឈីតភូថង វាយម្ចាស់ផ្ទះថៃឡើងវ៉ល់ កក្រើកសង្វៀន Hardcore (មានវីដេអូ)

//s6.kh1.co/b0/b0ef5eac3a2147c38d808a3524eb19296e6d3c15.jpg
កីទ្បា

 ១៣-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Hardcore របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៨ថៃ នៅប្រទេសថៃកាលពីថ្ងៃសៅរ៍កន្លងទៅ កូនប្រុសទីពីររបស់អតីតជួរមុខរបស់កម្ពុជា អេ ភូថង កីឡាករ អេ វីរខាំឈីតភូថង (ម៉ឺន មេឃា) បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះថៃ ផេតខៅវ៉ាំង ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ អេ វីរខាំឈីតភូថង (ម៉ឺន មេឃា) ឈ្នះការប្រកួត
  កីឡាករ អេ វីរខាំឈីតភូថង (ម៉ឺន មេឃា) ឈ្នះការប្រកួត

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៦១គីឡូក្រាម និងមានតែ ៣ទឹកប៉ុណ្ណោះ។ ការប្រកួតពេញ ៣ទឹកកីឡាករទាំងពីរធ្វើឲ្យការប្រកួតជក់ចិត្តខ្លាំងមែនទែនតាមរយៈការចេញអាវុធវាយគ្នាធ្ងន់ៗ និងការឌឺដងដាក់គ្នាទៅវិញទៅមក។

សកម្មភាពនៅក្នុងការប្រកួត
សកម្មភាពនៅក្នុងការប្រកួត
សកម្មភាពនៅក្នុងការប្រកួត
សកម្មភាពនៅក្នុងការប្រកួត

នៅក្នុងការប្រកួតនោះ មេឃា ហាក់មានប្រៀបជាងកីឡាករម្ចាស់ផ្ទះថៃ ដោយការចេញដៃ ទាត់ និងកែង ខណៈ ផេតខៅវ៉ាំង មិនសូវជាផ្លែអ្វីមួយវាយមកលើមេឃា គួរឲ្យកត់សម្គាល់នោះទេ។ ជាលទ្ធផលបញ្ចប់ការប្រកួត ៣ទឹក ករ អេ វីរខាំឈីតភូថង យកឈ្នះ ផេតខៅវ៉ាំង ដោយពិន្ទុ។

សកម្មភាពនៅក្នុងការប្រកួត
សកម្មភាពនៅក្នុងការប្រកួត

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺនៅពេលមុនប្រកាសលទ្ធផល ទាំងកីឡាករកម្ពុជា និងកីឡាករថៃ បានបញ្ចេញក្បាច់រាំដែលបានធ្វើឲ្យសកម្មភាពនៅលើទីលានទាក់ទាញមែនទែន៕

សកម្មភាពក្រោយចប់ការប្រកួត
សកម្មភាពក្រោយចប់ការប្រកួត

ចង់ឃើញថា ការប្រកួតនោះកីឡាករទាំងពីរវាយគ្នាល្អមើលយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T