បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Hardcore របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៨ថៃ នៅប្រទេសថៃកាលពីថ្ងៃសៅរ៍កន្លងទៅ កូនប្រុសទីពីររបស់អតីតជួរមុខរបស់កម្ពុជា អេ ភូថង កីឡាករ អេ វីរខាំឈីតភូថង (ម៉ឺន មេឃា) បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះថៃ ផេតខៅវ៉ាំង ដោយពិន្ទុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៦១គីឡូក្រាម និងមានតែ ៣ទឹកប៉ុណ្ណោះ។ ការប្រកួតពេញ ៣ទឹកកីឡាករទាំងពីរធ្វើឲ្យការប្រកួតជក់ចិត្តខ្លាំងមែនទែនតាមរយៈការចេញអាវុធវាយគ្នាធ្ងន់ៗ និងការឌឺដងដាក់គ្នាទៅវិញទៅមក។
នៅក្នុងការប្រកួតនោះ មេឃា ហាក់មានប្រៀបជាងកីឡាករម្ចាស់ផ្ទះថៃ ដោយការចេញដៃ ទាត់ និងកែង ខណៈ ផេតខៅវ៉ាំង មិនសូវជាផ្លែអ្វីមួយវាយមកលើមេឃា គួរឲ្យកត់សម្គាល់នោះទេ។ ជាលទ្ធផលបញ្ចប់ការប្រកួត ៣ទឹក ករ អេ វីរខាំឈីតភូថង យកឈ្នះ ផេតខៅវ៉ាំង ដោយពិន្ទុ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺនៅពេលមុនប្រកាសលទ្ធផល ទាំងកីឡាករកម្ពុជា និងកីឡាករថៃ បានបញ្ចេញក្បាច់រាំដែលបានធ្វើឲ្យសកម្មភាពនៅលើទីលានទាក់ទាញមែនទែន៕
ចង់ឃើញថា ការប្រកួតនោះកីឡាករទាំងពីរវាយគ្នាល្អមើលយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖