មហាជនសង្ស័យថា Kris Wu លួចបង្កាត់ភ្លើងស្នេហ៍ជាមួយ Koki តារាម៉ូដែលជប៉ុនវ័យ ១៦ឆ្នាំ

//s4.kh1.co/fb/fbfa7d644b37cb9a282b4bc06275f5c7020aef6a.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ចិន ៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងប្រុសល្បី អតីតសមាជិកក្រុមចម្រៀងកូរ៉េ EXO គឺ Kris Wu ត្រូវបានគេសង្ស័យថា កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងស្រីស្អាត វ័យក្មេងដែលបច្ចុប្បន្នជាតារាម៉ូដែល ជនជាតិជប៉ុនមានឈ្មោះពិតថា Mitsuki Kimura។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Mitsuki Kimura ដែលគេស្គាល់ថាជា Koki ឆ្នាំនេះនាងទើបតែមានវ័យ ១៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែទេពកោលស្យ និងភាពល្បីល្បាញរបស់នាង បានធ្វើឲ្យតារាប្រុសជនជាតិចិនដ៏ល្បីដូចជា Kris Wu ចាប់អារម្មណ៍លើនាងយ៉ាងខ្លាំង រហូតប្រកាសក្ដែងៗថា ជ្រើសរើសនាងជាតួឯកស្រីក្នុងបទចម្រៀងថ្មី ដែលមានចំណងជើងថា Eternal Love របស់លោក។

ក្នុងនោះដែរ មានប្រភពស្និទ្ធស្នាលមួយបានបញ្ជាក់ថា សម្រាប់ MV ថ្មីមួយនេះគឺ Kris Wu ជាអ្នកទំនាក់ទំនងនិងជ្រើសរើស Koki ដោយផ្ទាល់។

មិនត្រឹមតែប៉ុណ្ណោះទេ Kris Wu ក៏បានបង្ហើបនៅក្នុងបទសម្ភាសន៍មួយផងដែរថា Koki គឺពិតជាមានមន្តស្នេហ៍ នាងមានភាពទាក់ទាញដ៏ចម្លែកម៉្យាង ដែលអាចធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ទៅលើនាង។

គួរបញ្ជាក់ផងដែរថា Koki ទើបតែមានអាយុ ១៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងមានអ្នក Follow ដល់ទៅជាង ១សែននាក់រួចហើយ នៅលើ Instagram។

ដោយសារតែចំណុចពិសេសៗទាំងនេះហើយ ទើបធ្វើឲ្យពាក្យចចាមអារ៉ាម Kris Wu និង Koki ចាប់ផ្ដើមផ្ទុះឡើង។

ទោះបីជាយ៉ាងនេះក្ដី នៅមិនទាន់មានការបញ្ជាក់ណាមួយពីសាមីខ្លួនទាំងពីរឡើយ ចំពោះរឿងនេះ។ ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដានជាបន្ត៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Kris Wu
រូបភាព Kris Wu
រូបភាព Kris Wu
រូបភាព Kris Wu
រូបភាព Koki
រូបភាព Koki
រូបភាព Koki
រូបភាព Koki
រូបភាព Koki និង Kris Wu
រូបភាព Koki និង Kris Wu
រូបភាព Koki និង Kris Wu
រូបភាព Koki និង Kris Wu
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T