ថ្ងៃ​ឈប់​សម្រាក​ប្តី​ប្រពន្ធ​ទៅ​លេង​ស្រុក បែរជា​ជួប​គ្រោះ​យ៉ាង​រន្ធត់!

//s6.kh1.co/52/52e27468b65e1ba5856704682daaae349455596e.jpg
សង្គម

 ០៩-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ខេត្តកំពង់ឆ្នាំង ៖ កម្មករ​២​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​នៅ​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូច​ជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៤ និង​លេខ​៦៥ ស្ថិត​នៅ​ភូមិ​ធ្លក​យល់ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខណៈ​ដែល​រថយន្ត​ទួ​រី​ស​១​គ្រឿង​បើក​វ៉ា​ជែង​មិន​ប្រយ័ត្ន បណ្តាល​បុក​ម៉ូតូ​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/7a/7aefb67d748b1ec69ee7761419d595d0be8b9959.jpg

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​ខាងលើ ឈ្មោះ បេង លុ​ច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាន់​ត្រក ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ជា​អ្នកបើកបរ​ម៉ូតូ ចំណែក​ប្រពន្ធ​ជិះ​ពីក្រោយ​ឈ្មោះ សែន សុខ​ខឿន អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ប្រសាទ ឃុំ​ក្រាំង​ស្គារ ។

https://s5.kh1.co/__image/w=650,h=379,q=100/d0/d031aed99ccfe3dad72c933fdefaf0090696bbea.jpg

ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ បាន​ជិះ​ម៉ូតូ​ម៉ាក suzuki smah ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ព្រៃវែង 1c .62 99 ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-5893 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ​ជើង​ទៅ​ត្បូង បាន​បើក​វ៉ា​ជែង រួច​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​ស្លាប់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​យ៉ាង​អាណោចអាធ័ម​តែ​ម្ដង ។ ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់ ។

តាម​សាក្សី​ដែល​ធ្វើ​ដំណើរ​ជាមួយ ប៉ុន្តែ​ជិះ​ម៉ូតូ​២​គ្រឿង​ផ្សេង​គ្នា និង​បាន​គេច​ពី​គ្រោះថ្នាក់​ខាងលើ​នេះ បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ជា​កម្មករ​រោងចក្រ ហើយ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​នៅ​ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស​ជាមួយ​គា្ន​។ ដោយ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ជិះ​ខាង​មុខ រូប​គាត់​ជិះ​ពីក្រោយ​។

https://s4.kh1.co/__image/w=650,h=379,q=100/6b/6b14319ac858626e54bb0fd8b3ebed045a932cbc.jpg

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​ឡាន​ទួ​រី​ស​មួយ​គ្រឿង​​បើក​វ៉ា​ជែង​យ៉ាង​លឿន ហើយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​តែ​ម្តង ចំណែក​រូប​គាត់​បាន​គេច​ធ្លាក់​ផ្លូវ​ទើប​រួចខ្លួន​។

https://s4.kh1.co/__image/w=650,h=379,q=100/93/9308892082cea0aa3ea1f0695cf3b52201d16733.jpg

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​។ ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ 

https://s6.kh1.co/__image/w=650,h=379,q=100/ec/ec1569e22fd2cb82d71ce9c60bafb3b523bb8a9a.jpg
https://s4.kh1.co/__image/w=650,h=379,q=100/39/395674ea6f07a7af5114e52f9d8ea2f2ab2f7a1f.jpg
https://s4.kh1.co/__image/w=650,h=379,q=100/37/37a3895787b98554115fc9c92d190269a039f9c6.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T