គូស្នេហ៍Goal! ស្ងាត់ៗ Kimberley និង Mark Prin ចូលលុយគ្នា ទិញដីធ្វើផ្ទះនៅខេត្តមួយ!

//s6.kh1.co/e1/e1dee80f7cc83acedc988df3115e6eeac0b856c2.jpg
តារា & កម្សាន្ដ

 ០៩-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ តារាសម្តែងស្រីប្រចាំប៉ុស្តិ៍លេខ៣ថៃ Kimmy Kimberley Anne Woltemas បានផ្តល់កិច្ចសម្ភាសន៍ខ្លះៗជាមួយនឹងអ្នកកាសែត នៅក្នុងកម្មវិធីមួយ ទាក់ទងទៅនឹងដំណើរកម្សាន្តយ៉ាងផ្អែមល្ហែមជាមួយនឹងមិត្តប្រុសជាទីស្រលាញ់ ដែលគេស្គាល់ថាជា តារាសម្តែងប្រុស Mark Prin

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅក្នុងកិច្ចសម្ភាសន៍នោះ Kimberley បានលើកឡើងថា មិត្តប្រុសរបស់នាង បានថតនូវរូបថតយ៉ាងស្រស់ស្អាតឲ្យនាងច្រើនសន្លឹកណាស់ ហើយក្នុងនោះក៏មានរូបថតផ្អែមល្ហែមជាមួយគ្នាជាច្រើនសន្លឹកផងដែរ។

មិនតែប៉ុណ្ណោះ នៅក្នុងកិច្ចសម្ភាសន៍នេះផងដែរ Kimberley ក៏បានទម្លាយប្រាប់តាមត្រង់ថា បច្ចុប្បន្ននេះ នាងនិង Mark Prin បានទិញដីនិងសង់ផ្ទះមួយកន្លែង នៅក្នុងខេត្តមួយ ប៉ុន្តែនាងបានបញ្ជាក់ថា ផ្ទះមួយនេះមិនមែនជាផ្ទះសម្រាប់អាពាហ៍ពិពាហ៍​របស់អ្នកទាំងពីរឡើយ។ នាងបន្ថែមទៀតថា បើសិនជាផ្ទះសម្រាប់រៀបការពិតមែន នាងនឹងត្រូវតែវាធ្វើឲ្យធំជាងនេះ។

នេះបើតាមដឹង Kimberley និង Mark Prin បានចូលលុយគ្នា ទិញដីនិងសង់ផ្ទះនេះឡើង ដែលទំនងជាផ្ទះសម្រាប់សម្រាកលំហែកាយដ៏ផ្អែមល្ហែមផ្ទាល់ខ្លួនរបស់អ្នកទាំងពីរក៏ថាបានដែរ៕

Kimberley
Kimberley
Kimberley និង Mark Prin
Kimberley និង Mark Prin
Kimberley និង Mark Prin
Kimberley និង Mark Prin
https://s5.kh1.co/__image/w=650,h=441,q=100/aa/aae46a98d0659ceb173defcb94e2f2bddde985a3.jpg
Kimberley និង Mark Prin
Kimberley និង Mark Prin
https://s6.kh1.co/__image/w=606,h=606,q=100/ba/ba80722a02935df84b4d779a62a4275e0598ce18.jpg
Kimberley និង Mark Prin
Kimberley និង Mark Prin
Kimberley និង Mark Prin
Kimberley និង Mark Prin
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T