អនិច្ចា​ណាស់​! មួយ​គ្រួសារ​ជួប​គ្រោះ​លើ​ផ្លូវជាតិ​ស្លាប់​បន្តបន្ទាប់!

//s4.kh1.co/f3/f33d720e09f630fd8e1d35169b971b9e13c49943.jpg
សង្គម

 ០៩-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ខេត្តបាត់ដំបង ៖ បើ​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់ ដែល​ស្ថិត​ក្នុង​គ្រួសារ​តែ​មួយ​បាន​ស្លាប់​ជា​បន្តបន្ទាប់ នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ជាមួយ​អ្នក​ជិះ​ម៉ូតូ កាលពី​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៥៩ ត្រង់​ចំណុច​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំ​រៀង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/30/302f38fb1a73e86702820ade54c98797a2de96da.jpg

សេចក្តីរាយការណ៍​បន្ត​ថា ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៃ​ឧប្បត្តិ​ហេតុនេះ​នៅឡើយ​ទេ​។ ដោយឡែក​ជន​រង​គ្រោះ​ទាំងអស់ ក៏​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ភ្លាម​ដែរ​។ តែ​គេ​គ្រាន់តែ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​នោះ ត្រូវជា​ឪពុក កូនប្រុស និង​កូនស្រី​។ នេះ​បើ​យោង​តាម​ព័ត៌មាន​បឋម​របស់​សមត្ថកិច្ច​។

https://s4.kh1.co/__image/w=650,h=379,q=100/c3/c3bbb5074e4804afe19b00a847f5cd22a3c72f76.jpg

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​អ្នក​ជិះ​ម៉ូតូ ហើយ​ជន​រង​គ្រោះ​២​នាក់​ឪពុក​និង​កូនប្រុស​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ចំណុច​កើតហេតុ រីឯ​កូនស្រី​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

ទោះ​យ៉ាងណា ពេល​នេះ​សមត្ថកិច្ច​ជំនាញ​បាន​និង​កំពុង​បន្ត​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ​ហើយ ដើម្បី​ស្វែងរក​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​យ៉ាង​រន្ធត់​នេះ​៕ 

https://s6.kh1.co/__image/w=650,h=379,q=100/23/23a1ad0bbe1ec86e2d1671329220fe3598eba541.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T