ចិត្តដាច់ណាស់! គ្រាន់តែ CL ដើរចេញភ្លាម YG លុបគណនីផ្លូវការទាំងអស់របស់ CL ខ្ទេចគ្មានសល់!

//s6.kh1.co/b3/b3d352b17fec3c7ecf61661e4b16fba1ca4abc04.jpg
តារា & កម្សាន្ដ

 ០៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ តារាចម្រៀងស្រី CL អតីតមេក្រុម 2NE1 បានប្រកាសដើរចេញពីផលិតកម្ម YG Entertainment ជាផ្លូវការ ដោយនាងមិនបន្តកិច្ចកុងត្រាថ្មី ជាមួយក្រុមហ៊ុនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែមិនថាយ៉ាងណា រឿងនេះនៅមិនទាន់ចប់នៅឡើយនោះទេ ពោលគឺ កាលពីល្ងាចម្សិលមិញនេះ បន្ទាប់ពីប្រកាសថា CL សម្រេចចិត្តដើរចេញពីក្រុមហ៊ុនមិនទាន់ទាំងបានប៉ុន្មានផង ស្រាប់តែអ្នកគាំទ្រចាប់អារម្មណ៍ឃើញថា ផលិតកម្ម YG ក៏បានធ្វើការលុបចោលទាំងអស់ នូវរាល់គណនីផេកផ្លូវការរបស់ CL នៅលើបណ្តាញសង្គមដោយមានដូចជាផេកផ្លូវការ Facebook, Youtube, Twitter និង SoundCloud ជាដើម ដែលធ្វើឲ្យអ្នកគាំទ្រមានការសោកស្តាយយ៉ាងខ្លាំង។

មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យសោកស្តាយខ្លោចចិត្តជាទីបំផុតនោះ គឺការលុបចោលនូវគណនី Youtube ផ្ទាល់ខ្លួនរបស់នាងតែម្តង ដោយក្នុងនោះមានសុទ្ធសឹងតែ វីដេអូស្នាដៃបទចម្រៀង ក៏ដូចជាការសម្តែងនានារបស់ CL ផងដែរ។

យ៉ាងណាមិញ ទង្វើដ៏សែនដាច់ចិត្តមួយនេះ បានធ្វើឲ្យប្រិយមិត្តគាំទ្រមានការខឹងសម្បាជាខ្លាំង ពីព្រោះកន្លងមកគេកត់សម្គាល់ឃើញថា អតីតសិល្បៈករមុនៗដែលមិនបន្តកិច្ចកុងត្រាជាមួយ YG ដូចជា តារាចម្រៀង PSY និង Epik High មិនធ្លាប់ឃើញ YG លុបចោលនូវរាល់វីដេអូស្នាដៃ ឬក៏គណនីផ្លូវការណាមួយរបស់ពួកគេ ដូចជា CL ឡើយ៕  

តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL
គណនី Youtube របស់ CL កាលពីមិនទាន់លុប
គណនី Youtube របស់ CL កាលពីមិនទាន់លុប
គណនី Youtube របស់ CL ត្រូវបានលុបចោល
គណនី Youtube របស់ CL ត្រូវបានលុបចោល
គណនី Youtube របស់ CL ត្រូវបានលុបចោល
គណនី Youtube របស់ CL ត្រូវបានលុបចោល
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T