មកដឹងពីការថែទាំស្បែកមុខ ទាំង១០ជំហាន តាមរបៀបកូរ៉េ!

//s4.kh1.co/91/9157df88f8c9042f1a63df4af537c1dfd20551f5.jpg
នារី

 ០៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការថែរក្សាស្បែកមុខ ជារឿងមួយដែលសំខាន់ និងចាំបាច់បំផុតសម្រាប់ស្រ្តី។ ជាក់ស្តែងថ្ងៃនេះ យើងនឹងនាំអ្នកទាំងអស់គ្នាមកដឹងពីការថែរក្សាស្បែកតាមរបៀបកូរ៉េ។ ដែលខាងក្រោមនេះជាជំហានទាំង១០ ដែលត្រូវបានណែនាំដោយអ្នកជំនាញផ្នែកសម្រស់របស់ជនជាតិកូរ៉េផ្ទាល់តែម្តងមានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រេងលាងសម្អាតមុខ (Oil Cleanser)

- ជំហានដំបូងតាមទម្លាប់របស់កូរ៉េ គឺត្រូវលាងមុខរបស់លោកអ្នកឲ្យបាន២ដង ហើយលើកទី១ លាងជាមួយនឹងប្រេង និងលើកទី២ត្រូវលាងជាមួយហ្វូម ឬសាប៊ូលាងមុខ។ ហេតុអ្វីចាំបាច់ត្រូវធ្វើបែបនេះ? ដោយសារតែផលិតផលលាងសម្អាតស្បែកមុខនីមួយៗ មានមុខងារខុសៗគ្នា។

ជាក់ស្តែង ដូចជាអ្នកដែលមានប្រភេទស្បែកមុខមានជាតិខ្លាញ់ច្រើនតែងតែគិតថា មិនគួរប្រើផលិតផលសម្អាតផ្ទៃមុខដែលមានជាតិប្រេង ព្រោះកាន់តែធ្វើឲ្យស្បែកមុខរបស់គាត់កាន់តែមានឡើងខ្លាញ់លើសដើម។ ប៉ុន្តែទាំងនេះជាការយល់ខុសតែប៉ុណ្ណោះ ហើយផ្ទុយទៅវិញវាថែមទាំងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ស្បែករបស់លោកអ្នកទៀតផង។

២.  ហ្វូមលាងមុខ ឬក្រែមលាងមុខ

- សម្រាប់ជំហានទី២ លោកអ្នកអាចនឹងមានការភ្ញាក់ផ្អើលបន្តិច ព្រោះនេះជាអ្វីដែលយើងសូវជាមិនចាប់អារម្មណ៍ប៉ុន្មាននោះទេ។ ការពិតទៅគ្រប់ផលិតផល ដែលត្រូវប្រើប្រាស់នៅលើស្បែកមុខ ត្រូវតែមានកម្រិត pH ទាបបំផុត។ ជាទូទៅស្បែករបស់យើងមាន pH ស្ថិតនៅចន្លោះពី ៤.២ និង ៥.៦។ ប្រសិនបើទឹកលាងសម្អាតមុខមានកម្រិត pH ខ្ពស់ពេក អាចធ្វើស្បែកមុខរលាក មានមុន និងស្នាមជ្រួញជាដើម។

បើដូច្នេះ តើអ្វីទៅដែលបញ្ជាក់ថាផលិតផលដែលយើងប្រើមានកម្រិត pH​ ទាប?

លោកអ្នកអាចសង្កេតបានដោយវិធីងាយៗ គឺបន្ទាប់ពីលាងសម្អាតមុខជាមួយហ្វូមរួច ប្រសិនបើមានអារម្មណ៍ថា ស្បែកមុខតឹងខុសធម្មតា មានន័យថាផលិតផលដែលអ្នកកំពុងប្រើ គឺមានកម្រិត pH​ ខ្ពស់ ហើយអ្នកគួរតែស្វែងរកផលិតផលណា ដែលមានកម្រិត pHត្រូវនឹងប្រភេទស្បែក។

DHC Deep Oil Cleanser និង COSRX Low pH Cleansing Milk
DHC Deep Oil Cleanser និង COSRX Low pH Cleansing Milk

៣. ទឹក Toner

- ទឹក Toner ​ប្រៀបដូចជាស្រទាប់ស្តើង ដែលធ្វើស្បែករបស់លោកអ្នកទន់រលោង និងការពារស្បែករបស់លោកអ្នក ពីការរងផលប៉ះពាល់ ពេលប្រើប្រាស់ផលិតផលផ្សេងៗទៀត។

Son & Park Toning Pad  និង Beauty Water
Son & Park Toning Pad  និង Beauty Water

៤. Essence

- ជួយការពារស្បែកពីស្រទាប់ខាងក្នុង។

៥. Emulsion

- សម្រាប់ការប្រើប្រាស់ Emulsion​ លោកអ្នកត្រូវតែដឹងច្បាស់ពីប្រភេទស្បែកមុខរបស់ខ្លួន។ ឧទាហរណ៍ ប្រសិនបើស្បែកមុខរបស់អ្នកមានជាតិខ្លាញ់ច្រើន ពេលប្រើ Emulsion នឹងកាន់តែធ្វើឲ្យស្បែករបស់អ្នករលោង និងមើលទៅមានជាតិខ្លាញ់ជាងមុនថែមទៀត។

Secret Key Essence និង Emulsion
Secret Key Essence និង Emulsion

៦.​ សេរ៉ូម

- តាមពិតទៅសម្រាប់សេរ៉ូម មិនសូវសំខាន់ប៉ុន្មាននោះទេ ម្យ៉ាងវិញទៀត ប្រសិនបើស្បែករបស់អ្នកមានសុខភាពល្អហើយ អាចរំលងចំណុចនេះបាន។

៧. ម៉ាសបិទមុខ

- ជាទូទៅម៉ាសបិទមុខ តែងមានជាតិសេរ៉ូមនៅក្នុងជាស្រេច ប៉ុន្តែគ្រប់ប្រភេទក៏មិនមែនសុទ្ធតែដូចគ្នាទាំងអស់ដែរ។

Innisfree Green Tea Seed Serum និង Jayjun Intensive Brightening Mask
Innisfree Green Tea Seed Serum និង Jayjun Intensive Brightening Mask

៨. ក្រែមលាបភ្នែក

- ក្រែមលាបការពារបរិវេណភ្នែក ត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ សម្រាប់ការពារស្បែកដែលនៅជុំវិញរង្វង់ភ្នែកជាពិសេស។

៩.​ ក្រែមការពារស្បែក

- ជាក្រែមដែលការពារ និងផ្តល់សំណើមដល់ស្បែក ជាពិសេសអ្នកដែលមានស្បែកមុខខ្លាញ់ គួរគប្បីប្រើក្រែមប្រភេទនេះ ​ដែលមានសាច់ស្តើង ដើម្បីជៀសវាងការស្ទះរន្ធញើស។

 Innisfree Orchid Eye Cream និង COSRX All-in-One 92 Snail Cream
 Innisfree Orchid Eye Cream និង COSRX All-in-One 92 Snail Cream

១០. ឡេការពារកម្តៅថ្ងៃ

- នៅពេលថ្ងៃ លោកអ្នកគួរតែលាបឡេការពារកម្តៅថ្ងៃ ជារៀងរាល់ថ្ងៃ ដើម្បីការពារកាំរស្មីយូវីដែលជះមកលើស្បែក។ ចំណែកឯពេលយប់វិញ អ្នកត្រូវប្រើ Sleep Mask ដើម្បីជួយការពារស្បែក បន្ថែមមួយកម្រិតទៀត។​

COSRX Shield Fit Sunscreen និង Laneige Water Sleeping Mask
COSRX Shield Fit Sunscreen និង Laneige Water Sleeping Mask

សម្រាប់អ្នកដែលមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីអនុវត្តន៍តាមជំហានទាំងអស់ អ្នកក៏អាចរំលងចំណុចមួយចំនួនដូចជា ចំណុចទី១ ទី៤ ទី៥ ទី៦ ទី៧ និងទី៨ បាន។ សម្រាប់ចំណុចដែលនៅសល់ ត្រូវតែអនុវត្តន៍ឲ្យបានទៀតទាត់ ដើម្បីទទួលបានស្បែកស្អាត។

ការថែទាំស្បែកមុខទាំង១០ជំហាន តាមរបៀបកូរ៉េ!
ការថែទាំស្បែកមុខទាំង១០ជំហាន តាមរបៀបកូរ៉េ!
ការថែទាំស្បែកមុខទាំង១០ជំហាន តាមរបៀបកូរ៉េ!
ការថែទាំស្បែកមុខទាំង១០ជំហាន តាមរបៀបកូរ៉េ!

ឥឡូវនេះ លោកអ្នកក៏អាចតាមដានផលិតផលថែរក្សាសម្រស់នានាតាមរយៈហ្វេសប៊ុក ៖ https://l192.com/download និងតាមដាន Page 123 beauty នៅលើហ្វេសប៊ុក៖ https://www.facebook.com/123beautyKH/

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T