ម្នាក់​លបចូល​បន្ទប់ ម្នាក់​​​យាម​ផ្លូវ លុះ​ម្ចាស់​ចុះ​​ឃើញ​​ស្តែង​ៗ​ស្រែក​​ផ្អើល!

//s4.kh1.co/c6/c68115641d1f288f93b9874df2482c7178e4b044.jpg
សង្គម

 ០៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​ផ្សារ​ទួល​ពង្រ​ម្នាក់ និង​មាន​បក្សពួក​ម្នាក់​ទៀត​ជា​អ្នក​ចាំ​មើលផ្លូវ ហើយ​ខ្លួន​បាន​ដើរ​ឆ្កឹះ​សោរ​បន្ទប់​ជួល ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ ប៉ុន្តែ​ត្រូវ​ម្ចាស់​បន្ទប់​ទាន់​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ជួយ​ដេញ​ចាប់ខ្លួន​បាន​ប្រគល់​ឱ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ចំណែកឯ​បក្សពួក​ដែល​យាមផ្លូវ​រត់គេច​ខ្លួន​រួច​បាត់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/13/13fbe8a8d3d93cdc3bbaaa8d099ef0f50e8edf8e.jpg

ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ​សារភាព​ថា មក​ពី​ខ្លួន​អត់​លុយ​សម្រាប់​ដើរ​លេង​បុណ្យអុំទូក ទើប​ដើរ​គាស់​បន្ទប់​ជួល​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​បែប​នេះ​តែ​ម្ដង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​លេខ​២២ ជាន់​ទី​២ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ សារី សា​រ៉ា​យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​សន្តិសុខ​ផ្សារ​ទួល​ពង្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពោធិ​រា​មា ឃុំ​ព្រៃ​ក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល​។ ក្រោយ​ចាប់ខ្លួន​ឆែកឆេរ​រក​ឃើញ​ដែក​ឆ្កឹះ​សោរ​ចុង​ស្រួច​២​ដើម និង​កូនសោ​មួយ​ដែល​ជា​ឧបករណ៍​របស់​ជនសង្ស័យ​ធ្វើ​សកម្មភាព​។

https://s6.kh1.co/__image/w=650,h=379,q=100/be/be1cdf0447649d202497a2027f58b64d444dbe0e.jpg

ចំណែក​បុរស​ម្ចាស់​បន្ទប់​ជួល​ឈ្មោះ ភិន ទ្រី អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ដែល​ធ្វើការ​វេន​យប់ គាត់​ស្នាក់​នៅ​ក្នុង​បន្ទប់​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​រំ​ពាក់ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ហើយ​ត្រូវ​ជនសង្ស័យ​លួច​យក​បាន​ទូរស័ព្ទ​២​គ្រឿង ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់​បន្ទប់​បាន​ឡើង​ទៅ​ជាន់​ខាងលើ ដើម្បី​ហាល​ខោអាវ រីឯ​ប្រពន្ធ​របស់​គាត់​បាន​ទៅ​ធ្វើការ​បាត់ ប៉ុន្តែ​គាត់​បាន​ចាក់សោរ​បន្ទប់​ត្រឹមត្រូវ មិន​ហ៊ាន​ធ្វេសប្រហែស​ឡើយ​។ ខណៈនោះ​ជនសង្ស័យ​មាន​គ្នា​២​នាក់ បាន​នាំ​គ្នា​ទៅ​ធ្វើ​សកម្មភាព​ឆ្កឹះ​សោរ​បន្ទប់ រួច​លួច​ទូរស័ព្ទ ដោយ​ឈ្មោះ​សារី សា​រ៉ា​យ ជា​អ្នក​ចូល​ឆ្កឹះ រីឯ​ម្នាក់​ទៀត​ជា​អ្នកយាម​ផ្លូវ​។

https://s4.kh1.co/__image/w=650,h=379,q=100/08/08fccdc21a1284c141036390eb4123f7065ce969.jpg

ប្រភព​ដដែល​បន្ត​ថា ពេល​ដែល​ម្ចាស់​បន្ទប់​ក្រោយ​ពី​ហាល​ខោអាវ​រួច​ក៏​ចុះ​មក​បន្ទប់​វិញ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​ឆ្កឹះ​សោរ​បន្ទប់​ចូល​រើ​កកាយ​លួច​យក​ទូរស័ព្ទ ក៏​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល ទើប​ចាប់ខ្លួន​ឈ្មោះ​សារី សា​រ៉ា​យ​បាន​ម្នាក់ ហើយ​បក្ស​ម្នាក់​នៅ​ក្រៅ​យាមផ្លូវ​នោះ ឃើញ​ភ្លាម ក៏​បាន​រត់គេច​ទៅ​បាត់​ស្រមោល​តែ​ម្តង​៕

https://s5.kh1.co/__image/w=650,h=379,q=100/70/70da4c04f26d3ee12520b6a88749a451531f5dc9.jpg
https://s5.kh1.co/__image/w=650,h=379,q=100/41/4101be1b6ce7b00050eb39f1a9ee172dacea18ef.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T