ការស្ទង់មតិថ្មីមួយរកឃើញអាជីពដែលរួមភេទច្រើនជាងគេ និងតិចជាងគេ

//s4.kh1.co/03/030d3dc4c32c2cd8af1d5ebf2959778595ea844d.jpg
នារី

 ០៨-វិច្ឆិកា-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

ប្រសិនជា​ជីវិត​ផ្លូវភេទ​របស់​អ្នក​មាន​ភាពរអាក់រអួល វា​អាច​បណ្តាល​មក​ពីប្រភេទនៃការងារ​របស់​អ្នក បើយោងទៅតាម​ការ​ស្ទង់មតិ​មួយ​កាល​ពី​ពេល​ថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយក្រុមហ៊ុនផលិតឧបករណ៍ផ្លូវភេទឈ្មោះ Lelo នៅ​ចក្រភព​អង់គ្លេស​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើក្រុម​បុរសនិង​ស្រ្តី​ចំនួន ២ ពាន់​នាក់។ ពួក​គេ​ត្រូវ​បាន​សួរ​ពីជីវិត​ផ្លូវភេទ​របស់​ពួក​គេ និង​ការងារ​របស់​ពួក​គេ។

រូបភាព៖ Freepik
រូបភាព៖ Freepik

លទ្ធផល​បាន​បង្ហាញ​ថា កសិករមាន​ការ​រួមភេទ​ច្រើនជាងគេ ដោយ ៣៣ ភាគរយ​នៃ​អ្នក​ចូលរួម​បាន​និយាយថា ពួក​គេ​រួម​ភេទយ៉ាង​ហោចណាស់​ម្តង​ក្នុង​មួយថ្ងៃ។ បន្ទាប់​ពី​នោះ​គឺ​ស្ថាបត្យករ ដែល ២១ ភាគរយរួម​ភេទមួយ​ក្នុង​មួយ​ថ្ងៃ ហើយ​លេខបីគឺអ្នក​ធ្វើ​សក់ ដែល​មាន ១៧ ភាគរយ។

បើគិត​ពី​មក​ពី​ខាង​ក្រោម​វិញ អ្នក​សារព័ត៌មាន​គឺជា​ក្រុម​ដែល​រួមភេទ​តិច​ជាងគេ ដោយ ១​ ភាគ ៥ នៃ​អ្នក​ដែល​ចូល​រួម​បាន​ឲ្យដឹងថា ពួកគេ​រួម​ភេទ​តែ​ម្តងប៉ុណ្ណោះ​ក្នុង​មួយខែ។ ក៏ប៉ុន្តែមេធាវីគឺជា​ក្រុម​ដែល​មិនមាន​ក្តីសុខ​ជាងគេក្នុង​រឿងលើគ្រែ ដោយ ២៧ ភាគរយត្រូវ​កុហក​ដៃគូ​ ថាបាន​ដល់ចំណុច​កំពូល​នៅពេល​រួមភេទ។

អ្នក​ស្រី Kate Moyle ជា​អ្នកជំនាញ​មួយរូប​របស់ Lelo បាន​ឲ្យដឹងថា ទោះជាយ៉ាងក្តី អាច​នឹង​មាន​កត្តា​បុគ្គលជាច្រើន​ដែល​អាច​ជះឥទ្ធិពល​មក​លើ​កត្តា​ផ្លូវភេទ។

ក៏ប៉ុន្តែ​អ្នក​ស្រី​បន្ថែមថា៖ «យើង​ក៏​គិតទៅដល់និន្នការ​មួយ​ចំនួន ដូចជា​ការ​ធ្វើ​ការ​ងារ​ប្រើកម្លាំង​របស់​កសិករ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ប្រៀបជាង​អ្នក​ធ្វើ​ក្នុង​ការិយាល័យ​ជា​ពិសេស​កម្រិត​នៃភាពសមសួន​នៃរាងកាយ និង​ថាមពល»។ អ្នកស្រី​បន្តថា៖ «កត្តា​មួយ​ចំនួន​ក្នុងការងារ​របស់​យើង​ដូចជា​ម៉ោងធ្វើការ និងបរិស្ថានជុំវិញ​ក៏​មាន​ឥទ្ធិពលទៅ​លើជីវិត​របស់​យើង​ផងដែរ មិន​មែនតែ​ជីវិត​ផ្លូវភេទនោះទេ»៕

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T