ប្រសិនជាជីវិតផ្លូវភេទរបស់អ្នកមានភាពរអាក់រអួល វាអាចបណ្តាលមកពីប្រភេទនៃការងាររបស់អ្នក បើយោងទៅតាមការស្ទង់មតិមួយកាលពីពេលថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការស្ទង់មតិមួយដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផលិតឧបករណ៍ផ្លូវភេទឈ្មោះ Lelo នៅចក្រភពអង់គ្លេសត្រូវបានធ្វើឡើងទៅលើក្រុមបុរសនិងស្រ្តីចំនួន ២ ពាន់នាក់។ ពួកគេត្រូវបានសួរពីជីវិតផ្លូវភេទរបស់ពួកគេ និងការងាររបស់ពួកគេ។
លទ្ធផលបានបង្ហាញថា កសិករមានការរួមភេទច្រើនជាងគេ ដោយ ៣៣ ភាគរយនៃអ្នកចូលរួមបាននិយាយថា ពួកគេរួមភេទយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ។ បន្ទាប់ពីនោះគឺស្ថាបត្យករ ដែល ២១ ភាគរយរួមភេទមួយក្នុងមួយថ្ងៃ ហើយលេខបីគឺអ្នកធ្វើសក់ ដែលមាន ១៧ ភាគរយ។
បើគិតពីមកពីខាងក្រោមវិញ អ្នកសារព័ត៌មានគឺជាក្រុមដែលរួមភេទតិចជាងគេ ដោយ ១ ភាគ ៥ នៃអ្នកដែលចូលរួមបានឲ្យដឹងថា ពួកគេរួមភេទតែម្តងប៉ុណ្ណោះក្នុងមួយខែ។ ក៏ប៉ុន្តែមេធាវីគឺជាក្រុមដែលមិនមានក្តីសុខជាងគេក្នុងរឿងលើគ្រែ ដោយ ២៧ ភាគរយត្រូវកុហកដៃគូ ថាបានដល់ចំណុចកំពូលនៅពេលរួមភេទ។
អ្នកស្រី Kate Moyle ជាអ្នកជំនាញមួយរូបរបស់ Lelo បានឲ្យដឹងថា ទោះជាយ៉ាងក្តី អាចនឹងមានកត្តាបុគ្គលជាច្រើនដែលអាចជះឥទ្ធិពលមកលើកត្តាផ្លូវភេទ។
ក៏ប៉ុន្តែអ្នកស្រីបន្ថែមថា៖ «យើងក៏គិតទៅដល់និន្នការមួយចំនួន ដូចជាការធ្វើការងារប្រើកម្លាំងរបស់កសិករ ដែលធ្វើឲ្យពួកគាត់មានប្រៀបជាងអ្នកធ្វើក្នុងការិយាល័យជាពិសេសកម្រិតនៃភាពសមសួននៃរាងកាយ និងថាមពល»។ អ្នកស្រីបន្តថា៖ «កត្តាមួយចំនួនក្នុងការងាររបស់យើងដូចជាម៉ោងធ្វើការ និងបរិស្ថានជុំវិញក៏មានឥទ្ធិពលទៅលើជីវិតរបស់យើងផងដែរ មិនមែនតែជីវិតផ្លូវភេទនោះទេ»៕