កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាចម្រៀងរបស់ប្រទេសអ៊ីតាលីមានឈ្មោះថា Seiell បានបញ្ចេញបទចម្រៀងរបស់ខ្លួនមួយបទមានចំណងជើងថា “Scenne Nenne” ដែលធ្វើឲ្យអ្នកគាំទ្រ Kpop ជាពិសេស Amry ប្រតិកម្មយ៉ាងខ្លាំង ក្រោយដឹងថាបទចម្រៀងនេះស្រដៀងនឹងបទ “Fake Love” របស់ក្រុម BTS។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើតាមការវិភាគរបស់អ្នកគាំទ្របានឲ្យដឹងថា បទចម្រៀងរបស់ Seiell ស្ទើរតែដូចបទរបស់ក្រុម BTS ទៅហើយ គ្រាន់តែបទនេះមានសំឡេងទាបជាង និងមាន Bass ច្រើនតែប៉ុណ្ណោះ។
ម៉្យាងវិញទៀត នៅពេលដែលអ្នកគាំទ្រនាំគ្នាសួរទៅផលិតកម្ម BigHit ឲ្យចាត់ការតាមវិធានការផ្លូវច្បាប់ ស្រាប់តែលោក Seiell បោះសម្តីមកបែបនេះថា៖
“ឈប់រំខានខ្ញុំ។ បទនេះវាមិនដូចគ្នានោះទេ។ នេះជាចម្រៀងខ្ញុំ។ អ្នកគួរតែសម្លាប់ខ្លួនទៅ ពួកជនជាតិចិនឆ្កួត និងល្ងង់”។
មិនត្រឹមតែប៉ុណ្ណោះ លោក Seiell ថែមទាំងប្រើពាក្យមិនសមរម្យជាច្រើនមកកាន់អ្នកគាំទ្រ របស់ក្រុម BTS ហើយហៅពួកគេជាជនជាតិចិន ដោយមិនដឹងថាពួកគេជាជនជាតិកូរ៉េនោះទេ។ ហើយនៅពេលនេះ អ្នកគាំទ្រកំពុងតែផ្ញើសំណើរទៅផលិតកម្ម BigHit ដើម្បីចាត់វិធានការរឿងរ៉ាវនេះ ក្នុងផ្លូវច្បាប់ផងដែរ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ចង់ដឹងថាបទរបស់ Seiell និង BTS ដូចគ្នាបែបណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖




OH YOU HAVE TO BE KIDDING ME... pic.twitter.com/8MePA5HJ2m
— m. (@cultmins) November 6, 2019