ធ្លាប់តែឃើញ Make up ក្រាស់ៗតែពេល HyunA បង្ហាញមុខធម្មជាតិបែបនេះ ហ្វេនៗចាប់អារម្មណ៍ខ្លាំង! (មាន​វី​ដេអូ)

//s5.kh1.co/79/79950aee68a6bc036d04df50b52e80dde13524d0.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េ​ខាង​ត្បូង​៖ ពិត​ប្រាកដ​ណាស់​ថា អ្នក​គាំ​ទ្រ​ភាគ​ច្រើន​កម្រ​នឹង​បាន​ឃើញ ​នូវ​មុខ​មាត់​ធម្ម​ជាតិ​របស់​តារាស្រី​ HyunA ​ក៏​ព្រោះ​តែ​ជា​ធម្ម​តា​ តារាស្រី​រូប​នេះ​តែង​តែ​បង្ហា​ញ​ខ្លួន​ជាមួយ​នឹងការ​ Make up ក្រាស់​ៗ​នៅ​រាល់​ពេល​ដែល​ចូល​រួម​កម្ម​វិធី​នៅ​ខាងក្រៅ​ម្តងៗ​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏​ប៉ុន្តែអ្នក​គាំទ្រ​អាច​មើល​ឃើញពី​សម្រស់​ធម្ម​ជាតិ​របស់​ HyunA បាន​ នៅ​ក្នុង​ឆាណែលយូធូបរបស់​នាង​។​ ជាក់​ស្តែង​ កាល​ពី​ពេលថ្មីៗនេះ HyunA ទើប​តែ​បាន​បង្ហោះ​វី​ដេ​អូ​ខ្លីមួយ​ ដែល​បង្ហាញ​ពី​ការ Make Up របស់​នាង​។ ដោយ​ក្នុង​វី​ដេ​អូ​នោះ​ គឺ​បាន​បង្ហាញ​ចាប់តាំង​ពី​មុខគ្មា​ន​ការ​ Make Up ​របស់​នាង​រហូត​ដល់​ការ​ Make Up​ ត្រូវ​បាន​បញ្ចប់​។​​

យ៉ាង​ណាមិញ តាម​រយៈវី​ដេ​អូនោះ​ HyunA ត្រូវ​បាន​អ្ន​ក​គាំ​ទ្រ​បង្ហាញ​នូវការ​កោត​សរសើរ​ពីសម្រស់​ធម្ម​ជាតិ ​របស់​នាង​គ្រប់​ៗ​គ្នា។ ពី​ព្រោះ​ថាសាច់​មុខធម្ម​ជាតិ​​របស់​នាង​រលោង​ស្អាត​ ហើយ​ម៉ត់ ​​បើ​ទោះ​បី​ជា​នាងមិន​មានជំនួយ​ពី​ផលិត​ផល​​​ Make Up ក៏​ដោយ៕​

HyunA
HyunA
HyunA
HyunA
HyunA
HyunA
មុខ​ធម្ម​ជាតិរបស់​HyunA
មុខ​ធម្ម​ជាតិរបស់​HyunA
មុខ​ធម្ម​ជាតិរបស់​HyunA
មុខ​ធម្ម​ជាតិរបស់​HyunA
មុខ​ក្រោយ​ពេល​Make Up ហើយ​របស់​HyunA
មុខ​ក្រោយ​ពេល​Make Up ហើយ​របស់​HyunA
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T