ផ្អើល!! កាប់ចានមិនចំបាល់ បែរជាចំក្បាល ផ្អាកការប្រកួត១១នាទី សែងចេញពីទីលានភ្លាមៗ (មានវីដេអូស្ដែងៗ)

//s5.kh1.co/16/16b81dc2d80005d2cccbae87a5bf963ec1fba96a.jpg
កីទ្បា

 ០៨-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ នៅក្នុងការប្រកួតជុំទីបួនវគ្គសន្សំពិន្ទុក្នុងពូល K ពានរង្វាន់ Europa League កាលពីយប់មិញក្លិបអង់គ្លេស Wolverhampton បានប្រកួតឈ្នះក្រុមភ្ញៀវ Slovan Bratislava ដោយលទ្ធផល ១ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញនៅក្នុងការប្រកួតនោះនាទី៧៧ មានការផ្អាកការប្រកួតដល់ទៅ១១នាទី បន្ទាប់ពីខ្សែប្រយុទ្ធរបស់ Wolves កីឡាករ Raul Jimenez បានលោតទាត់បាល់កាប់ចាន ប៉ុន្តែចៃដន្យមិនចំបាល់បែរទៅជាចំក្បាលរបស់កីឡាករខ្សែការពារ Kenan Bajric។

ការលោតកាប់ចានរបស់ Raul Jimenez
ការលោតកាប់ចានរបស់ Raul Jimenez
ការលោតកាប់ចានរបស់ Raul Jimenez
ការលោតកាប់ចានរបស់ Raul Jimenez

តាមពិតទៅខ្សែប្រយុទ្ធម៉ិចស៊ិក Raul Jimenez គ្មានចេតនាក្នុងការបង្ករកំហុសនេះទេ ដោយគេចង់លោតកាប់ចានបាល់ ប៉ុន្តែដោយសារតែ Bajric លោតមកតែតបាល់ក៏បណ្ដាលឲ្យត្រូវក្បាលពេញទំហឹងតែម្ដង។

ក្រោយក្រុមការងារគ្រូពេទ្យពិនិត្យនៅលើទីលានអស់រយៈពេល ១១នាទី Bajric ក៏ត្រូវបានសែងចេញទីលាននិងផ្លាស់ប្ដូរចេញ ជំនួសមកវិញដោយកីឡាករ Marin Ljbicic នៅនាទី៨៩។

សកម្មភាពលើទីលាន
សកម្មភាពលើទីលាន

ដោយសារតែមានការផ្អាកការប្រកួត១១នាទី លោកអាជ្ញាកណ្ដាលបានសម្រេចបន្ថែមម៉ោងក្នុងវគ្គទីពីរដល់ទៅ១២នាទី ហើយគ្រាប់បាល់តែមួយគ្រាប់ដែលកើតឡើងនៅក្នុងការប្រកួតនោះ ក៏រកបានក្នុងម៉ោងបន្ថែមនោះដែរ ពោលគឺធ្វើបានសម្រេចដោយការតែតរបស់ Raul Jimenez នៅនាទី៩០+២។

ដើម្បីបង្ហាញជាការសុំទោសដល់ Kenen Bajric ខ្សែប្រយុទ្ធជួរមុខរបស់ Wolves កីឡាករ Raul Jimenez មិនបានអបអរគ្រាប់បាល់របស់ខ្លួននោះទេ  និងបានបង្ហាញកាយវិការសំពះថែមទៀត៕

កីឡាករ Raul Jimenez (សំពះ)
កីឡាករ Raul Jimenez (សំពះ)

ចង់ឃើញថា តើហេតុការណ៍ដែលបានកើតឡើងក្នុងការប្រកួតនោះយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូនៃហេតុការណ៍
វីដេអូ Highlight នៃការប្រកួត
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T