ភ្នំពេញ៖ នៅល្ងាចថៃ្ងទី២២ ខែមីនា ឆ្នាំ២០១២ នេះ តារាចម្រៀងកំពុង បោះជំហានទៅរកភាពល្បី  រនតៈ ពិសី បានប្រារព្ធពិធី ខួបមកំណើតរបស់ខ្លួន គំរប់២០ឆ្នាំនៅឯមជ្ឈមណ្ឌ លកម្សាន្តអេហ្ស៊ីប (ក្លឹបអេហ្ស៊ីប) ដោយបាន ប្រាប់មិត្តភក្តិតិចតួច បំផុតចូលរួមក្នុងពិធីនេះ។ ខួបកំណើតនេះត្រូវបានគេដឹងថា នាងមិនហ៊ានធ្វើឲ្យធំដុំ ហ៊ឹកហ៊ាក់នោះទេ ព្រោះឪពុករបស់នាងទើបតែទទួលមរណភាពថ្មីៗ មិនទាន់ទាំងបានធ្វើបុណ្យគំរប់១០០ថៃ្ង រួចរាល់ទៀតផង។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ រតនៈ ពិសី និយាយថា " ខួបកំណើតខ្ញុំហ្នឹងអត់ ធ្វើធំដុំទេបង.... ហៅមិត្តភក្តិតែ៤-៥នាក់ប៉ុណ្ណោះបង... ដោយសារឆុងជាមួយប៉ា ប៉ាគាត់ទើបស្លាប់ហើយថ្មីៗ" ។ តារាចម្រៀងសម្តីស្រទន់ រាងតូចច្រឡឹងរូបនេះនិយាយទៀតថា" អាយុខ្ញុំឆ្នាំនេះគឺ២០គត់ ខ្ញុំអត់ចង់គត់ឆ្នាំ ទើបនៅលើនំខួបកំណើតរបស់ខ្ញុំ ខ្ញុំដាក់២១ឆ្នាំ ។ ប្រហែលជាខែក្រោយទើបខ្ញុំធ្វើឲ្យធំជាងនេះ ក្រោយពីបុណ្យ ១០០ថ្ងៃប៉ាខ្ញុំរួចរាល់"។

ទោះបីជាយ៉ាងណារតនៈ ពិសី ក្នុងការប្រារព្ធខួបកំណើតនេះ គឺពុំមានការឧបត្ថម្ភពីសំណាក់បុរសអ្នកមាន ឬគូរស្នេហ៍នាងនោះឡើយ ពោលគឺរាល់ការចំណាយក្នុងពិធីនេះគឺជាថវិការបស់នាងផ្ទាល់។ រតនៈ ពិសីនិយាយ " អត់ទេបង... អត់មានអ្នកណាឧបត្ថម្ភ ឬរៀបចំឲ្យទេ លុយខ្ញុំតើ... កម្មវិធីតូចមួយខ្ញុំមិនចង់ធ្វើធំដុំទេ "។

កន្លងមកសម្រាប់តារាខ្មែរមួយចំនួន ខ្លះមានលទ្ធភាពរៀបចំពិធីខួបកំណើតរហូតដល់សណ្ឋាគារលំដាប់ផ្កាយ៥ ចំណាយលុយអស់រាប់ម៉ឺនដុល្លារ ដោយគេមិនដឹងថា គ្រាន់តែជាអ្នកសិល្បៈធម្មតាប៉ុណ្ណោះ ហេតុអ្វីមានលុយ ច្រើនសន្ធឹកសន្ធាប់ចំណាយលើពិធីខួបកំណើតខ្លួននោះឡើយ។ បើចំណូលបានមកពីសិល្បៈ គ្រាន់តែទិញម្សៅ លាបមុខនិងសម្លៀកបំពាក់មិនទាំងគ្រាន់ផង តើពួកគេបានលុយមកពីណា? ឬមានអ្នកនៅពីក្រោយ ជួយឧបត្ថម្ភ? តែពួកគេច្រើនបដិសេធ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ ពិសី