ក្រោយលើកពានរង្វាន់ ចាន់ សុបញ្ញា បញ្ចេញសារដឹងគុណ នាំពានរង្វាន់ជូន ម្តាយឪពុកយ៉ាងប្រពៃ!

//s4.kh1.co/61/61a6526088c106c98f44666e35e07da6aad1717d.jpg
តារា & កម្សាន្ដ

 ០៧-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាវ័យក្មេង និងជាម្ចាស់ពានរង្វាន់ X Factor កម្ពុជារដូវកាលដំបូង ប្អូនប្រុសចាន់ សុបញ្ញា បានខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពនៅក្នុងការប្រលង របស់បានលើកពានជូនអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងក្រោយទទួលបានពានរង្វាន់ដ៏ធំមួយនេះ ប្អូនប្រុសពិតជាមិនភ្លេចនោះទេនៅក្នុងការប្រគន់ពានរង្វាន់របសខ្លួន ទៅកាន់អ្នកមានគុណរបស់ខ្លួនដែលចិញ្ចឹមបីបាច់ថែរក្សាតាំងតែពីតូចរហូតដល់ធំ គឺឪពុកម្តាយ ស្របពេលដែលប្អូនទើបតែយកពានមកប្រគល់ជូនលោកបង ដែលខ្លួនបានរស់នៅជាមួយរយៈពេលប៉ុន្មានឆ្នាំនេះ បន្ទាប់ពីឪពុកម្តាយ។

ខណៈពេលដែលប្រគល់ពានជូនដល់ម្តាយឪពុក ម្ចាស់ពានរូបនេះ ក៏បានធ្វើការបញ្ចេញសារយ៉ាងប្រពៃដល់អ្នកមានគុណយ៉ាងដូច្នោះថា៖

« ពុក​ម៉ែ​ ជាបេះដូងកូន​ ជាកែវភ្នែកកូនទាំងពីរ​ ពុកម៉ែ​ ជាម្ចាស់ជីវិតកូន​ កូនមានថ្ងៃនេះ​ ក៏ព្រោះពុកម៉ែ​ ពុកម៉ែទាំងពីរជាអ្នកផ្ដល់កំណើតឲ្យកូន​ ក្ដីស្រឡាញ់មួយនេះ​ កូនៗមិនអាចនិយាយឲ្យអស់បានទេ​ តែក្ដីស្រឡាញ់របស់ពុកម៉ែនៅក្នុងបេះដូងកូនៗជានិច្ច។ ពាន ដ៏មានតម្លៃមួយនេះ​ ជារបស់ពុកម៉ែ​ ក៏ជារបស់ពុកម៉ែបងប្អូនទូទាំងប្រទេសផងដែរ​ កូនសូមជូនពរពុកម៉ែមានសុខភាពល្អ​ ដើម្បីនៅជាម្លប់ដល់កូនៗគ្រប់គ្នា»។

ជាមួយនឹងសារនេះដែរ បណ្តាអ្នកគាំទ្រពិតជាពេញចិត្ត និងសរសើរដល់ប្អូនប្រុស ដែលមានប្រពៃបែបនេះ យកពានរង្វាន់ឲ្យអ្នកមានគុណ ក្រោយពេលបានជោគជ័យ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
ម្ចាស់ពានចាន់ សុបញ្ញា
ម្ចាស់ពានចាន់ សុបញ្ញា
ចាន់ សុបញ្ញា និងលោកបង
ចាន់ សុបញ្ញា និងលោកបង
ចាន់ សុបញ្ញា យកពានជូនឪពុកម្តាយ
ចាន់ សុបញ្ញា យកពានជូនឪពុកម្តាយ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T