សឹងមិនជឿ! មុនពេលជោគជ័យបែបនេះ IU ធ្លាប់មានប្រវត្តិជូរចត់ខ្លាំង អានហើយស្ទើរស្រក់ទឹកភ្នែក

//s4.kh1.co/93/938258343cc98787c4c7c8e5961e8f3817cb30c2.jpg
តារា & កម្សាន្ដ

 ០៧-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ សព្វថ្ងៃនេះ IU គឺជាតារាចម្រៀងក៏ដូចជាអ្នកនិពន្ធ និងជាតារាសម្តែងដ៏ជោគជ័យបំផុត នៅក្នុងសិល្បៈកូរ៉េ។ ក៏ប៉ុន្តែមុនពេលជោគជ័យ ដូចបច្ចុប្បន្ននេះ នាង IU ធ្លាប់ឆ្លងកាត់ជីវិតជូរជត់ជាច្រើន ដែលស្ទើរតែធ្វើឲ្យអ្នកគាំទ្រសឹងតែមិនជឿថា តារាស្រីរូបនេះ ធ្លាប់បរាជ័យ និងជួបរឿងជាច្រើនបែបនេះទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
IU 
IU 

កុំឲ្យខាតពេលយូរ ចង់ដឹងថានាង IU ធ្លាប់ជួបរឿងរ៉ាវបែបណាខ្លះ តោះតាមដានខាងក្រោម៖

១. កុមារភាពដ៏សែនលំបាក

អំឡុងពេលដែលនាង IU នៅតូច ឪពុកម្តាយរបស់នាងមានភាពក្រីក្រនិងលំបាកជាខ្លាំង ដូច្នេះហើយដោយសារតែគ្មានជម្រើស ទើប IU ត្រូវបង្ខំចិត្តទៅរស់នៅផ្ទះរបស់សាច់ញាតិ។ តាំងពីតូច នាងមានក្តីសុបិន្តចង់ធ្វើជាតារាដ៏ល្បីម្នាក់ ប៉ុន្តែសាច់ញាតិរបស់នាង បែរជាចំអកនិងនិយាយអាក្រក់ដាក់នាងថា ជាមនុស្សស្រមើស្រមៃជ្រុលហួស។

IU  កាលពីតូច
IU  កាលពីតូច

២. ធ្លាប់ធ្វើតេសប្រឡងចម្រៀងធ្លាក់

អ្នកប្រហែលជាមិនជឿនោះទេថា មនុស្សដែលពោពេញដោយទេពកោសល្យដូច IU ត្រូវធ្លាក់ក្នុងការធ្វើតេសចម្រៀង ក៏ប៉ុន្តែនេះជារឿងពិត។ នាង IU បានទម្លាយការពិតនេះថា នាងធ្លាប់ត្រូវបានគេបដិសេធក្នុងការប្រឡងចម្រៀងរហូតដល់ ២០ ដង ក្នុងរយៈពេល១ឆ្នាំ ដែលនាងព្យាយាមដាក់ប្រកួត។ ហើយក្នុងនោះ ក៏មានផលិតកម្ម JYP ដែរ ដែលធ្លាប់បដិសេធរូបនាង។

IU 
IU 

៣. ធ្លាប់ត្រូវបានគេបោកប្រាស់លុយ ជាការដោះដូរក្នុងការបង្ហាញមុខតាមទូរទស្សន៍

លោកយាយរបស់ IU បានធ្វើការយ៉ាងនឿយហត់នៅក្នុងផ្សារ ដើម្បីយកប្រាក់មកឲ្យ IU ក្នុងការប្រើប្រាស់សម្រាប់អាជីពមួយនេះ។ ក្នុងនោះដែរ ធ្លាប់មានមនុស្សម្នាក់ បានសន្យានឹងនាងថានឹងផ្តល់ឱកាសឲ្យនាងក្នុងការបង្ហាញមុខ តាមទូរទស្សន៍ជាមួយនឹងការឲ្យប្រាក់ទៅពួកគេ។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកសៅនោះ នាងមិនបានអ្វីមកវិញ ដូចដែលពួកគេសន្យានោះទេ ហើយនាងក៏ត្រូវបាត់បង់ប្រាក់ទាំងនោះទៀត។

IU 
IU 

៤. បានលេចមុខធ្វើជាតារាហើយ ប៉ុន្តែបែរជាគ្មានអ្នកគាំទ្រ

នេះជារឿងខូចចិត្តមែនទែន នៅពេលដែលនាងបានអ្វីដែលនាងប៉ង ប៉ុន្តែបែរជាត្រូវបានមហាជនមិនចាប់អារម្មណ៍ និងមិនគាំទ្រ។ នាងបាននិយាយថា មិនមែនមហាជនស្អប់នាងនោះទេ គ្រាន់តែពួកគេហាក់មិនចាប់អារម្មណ៍នឹងសមត្ថភាពរបស់នាងទាល់តែសោះ។ ខណៈពេលដែលនាង បានលេចមុខហើយ នាង IU គ្មានហ្វេនសូម្បីតែម្នាក់ ដែលជួយគាំទ្រពេលដែលនាងសម្តែងនោះទេ៕

IU 
IU 
IU 
IU 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T