កិត្តិយសណាស់! ឈុំ មុន្នីរតនា ត្រូវបានគេសរសើរ ពីសមត្ថភាពនិយាយភាសាអង់គ្លេសបានល្អ ពេលទៅប្រកួតកម្មវិធីអន្តរជាតិមួយ(មានវីដេអូ)

//s6.kh1.co/56/56ae7a5b146d6229972476fc1fd288ffb831ae43.jpg
តារា & កម្សាន្ដ

 ០៧-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

មីយ៉ាន់ម៉ា៖ ជាការពិតណាស់ ដោយសារតែភាពជឿនលឿន និងការសម្បូរដោយ ធនធានមនុស្សជាច្រើន ទើបបណ្ដាលឲ្យប្រទេសកម្ពុជា កាន់តែមានមុខមាត់ ថែមទាំងតែងបង្ហាញវត្តមាន លើឆាកអន្តរជាតិ ជាច្រើនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កញ្ញា ឈុំ មុន្នីរតនា បានមានកិត្តិយស តំណាងឲ្យប្រទេសខ្មែរ អញ្ជើញចូលរួមក្នុងកម្មវិធីប្រកួតបវរកញ្ញា « Miss Crystal Angel International»ប្រចាំឆ្នាំ២០១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ផ្ទាល់តែម្ដង។

ជាមួយគ្នានេះដែរ គេឃើញថា ឈុំ មុន្នីរតនា ពិតជាមានរូបសម្បត្តិស្រស់ស្អាត និងមានដងខ្លួនខ្ពស់ស្រឡះ មើលទៅមានភាពសមសួនជានារីខ្មែរពិតៗ។ លើសពីនេះ អ្វីដែលកាន់តែពិសេសនោះគឺ ពន្លកតារាស្រីរូបនេះ ត្រូវបានគេសរសើរមិនដាច់ពីមាត់ ពីការនិយាយភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ ដូចជាកូនកាត់បេះដាក់។

ដោយឡែក គ្រាន់តែឃើញ ឈុំ មុន្នីរតនា ភ្លាមធ្វើឲ្យមហាជនជាច្រើនពេញចិត្តស្ដូក ដោយរូបនាងប្រកដដោយរូបសម្ផស្សល្អគ្មានទាស់ ព្រមទាំងមានចំណេះដឹងទៀត៕

ចង់ជ្រាប់ច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ឈុំ មុន្នីរតនា ពេលទៅប្រកួតនៅប្រទេសក្រៅ
ឈុំ មុន្នីរតនា ពេលទៅប្រកួតនៅប្រទេសក្រៅ
ឈុំ មុន្នីរតនា ពេលទៅប្រកួតនៅប្រទេសក្រៅ
ឈុំ មុន្នីរតនា ពេលទៅប្រកួតនៅប្រទេសក្រៅ
ឈុំ មុន្នីរតនា 
ឈុំ មុន្នីរតនា 
ឈុំ មុន្នីរតនា ពេលទៅប្រកួតនៅប្រទេសក្រៅ
ឈុំ មុន្នីរតនា ពេលទៅប្រកួតនៅប្រទេសក្រៅ
វីដេអូដែល ឈុំ មុន្នីរតនា និយាយភាសាអង់គ្លេស
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T