Rose ធ្វើឲ្យហ្វេនៗលង់ស្នេហ៍ ពេលឃើញមុខមាត់Zin គ្មានផាត់មុខ

//s4.kh1.co/c3/c3d61470c4424a7206683571890bce39b6c2f6ed.jpg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ Rose ជាសមាជិកស្រីមួយរូប ប្រចាំក្រុម Blackpink​ ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញមិនចាញ់ សមាជិកផ្សេងៗនោះទេ។ ក្រៅពីនេះ តារាកូរ៉េស្រីរូបនេះ តែងតែធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់ ពីរូបសម្បត្តិលេចធ្លោ និងចេះលេងស្ទីលតែងខ្លួន បានទាក់ទាញមិនណយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ Rose ក៏ត្រូវបានគេចាត់ទុកជា សមាជិកស្រីមួយរូប ដែលចូលចិត្ត និងស្រលាញ់ការ Make up ជាងគេប្រចាំក្រុម ព្រោះតារាស្រីរូបនេះ កម្របង្ហាញខ្លួន ក្នុងមុខមាត់Zin គ្មានផាត់ម្សៅ លាបក្រែមទេ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ Rose បានបង្កភាពភ្ញាក់ផ្អើល ក្នុងបណ្ដាញសង្គមជាថ្មី ព្រោះតែរូបភាពមួយសន្លឹក ដោយនាងមានភាពជឿជាក់ណាស់ ហ៊ានបង្ហាញមុខធម្មជាតិ ពេលគ្មានជាតិម្សៅ។

ទន្ទឹមនឹងនេះដែរ ក្រោយពីឃើញរូបភាពនោះភ្លាម ធ្វើឲ្យហ្វេនៗសរសើរដល់ Rose គ្រប់គ្នា ព្រោះថាផ្ទៃមុខរបស់សមាជិក Blackpink រូបនេះ នៅតែមើលទៅស ស្រស់ថ្លា គ្មានស្លាកស្នាមសូម្បីបន្តិចណាសោះឡើយ៕

Rose
Rose
Rose
Rose
Rose
Rose
Rose ពេលគ្មាន Make up
Rose ពេលគ្មាន Make up
Rose ពេលគ្មាន Make up
Rose ពេលគ្មាន Make up
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T