នៅតំបន់មួយភាគខាងជើង ប្រទេស តៃវ៉ាន់ មានប្រជាជនជាច្រើនតម្រង់ជួរ ចាំវេនរបស់ខ្លួន មុខហាងម៉ាសាមួយ ។ បើនិយាយពីម៉ាសានៅស្រុកខ្មែរ យើងគិតដល់ការគក់ច្របាច់ដោយនារីៗ ឬ ជនពិការភ្នែក ការម៉ាសាប្រើប្រេង កែវជប់ខ្យល់ ម៉ាសាជើង និង ម៉ាសាត្រី ។ ប៉ុន្ដែហាងម៉ាសានៅកោះ តៃវ៉ាន់ នេះគឺប្រើ កាំបិតតាំងតោ អ្នកជំនាញម៉ាសានេះមុននឹងម៉ាសាអតិថិជននីមួយៗ ខំសំលៀងតាំងតោ ហើយយកតាំងតោ មកម៉ាសាដូចក្នុងរូបខាងក្រោម។

វិធីម៉ាសានេះបានគេជឿថា ជួលសម្រួលចលនាឈាម និង កម្ចាត់ជាតិពល់ពីខ្លួនប្រាណ។ អ្នកម៉ាសា យកតាំងតោមកជញ្រ្ជំថ្មមៗលើមុខ និង ក្បាល អតិថិជន ដោយមិនបង្កឱ្យមានមុខរបួស។ ម៉ាសាម្ដង ៣០ នាទី ហើយម្ចាស់ហាងម៉ាសាប្រាប់ អតិថិជន កុំឱ្យភ័យ ប៉ុន្ដែអតិថិជនភាគច្រើន តែងតែមានទឹកមុខភ័យ បែកញើស ។ ម្ចាស់ហាងបានប្រាប់ថា អតិថិជនដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ចាំបាច់ត្រូវ ប្រើអាតាំងតោណាដែលធំ និង ធ្ងន់ជាងគេ។

តើប្រិយមិត្តហាន សាកម៉ាសាបែបនេះដែរឬទេ? មិនដឹងថាមួយដង គេគិតថ្លៃប៉ុន្មាននោះទេ?

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]