អ្នកណាមិនបារម្ភ បើសុខៗភ្នែក Jihyo ទៅជាហើមក្រហមដល់ម្លឹង

//s4.kh1.co/03/037a25d36e76b7c37b9cd05239fd0d9f66cca6e4.jpg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖​ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ម្សិលមិញនេះ ក្រុមច្រៀងស្រីដ៏ល្បី TWICE បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន សម្រាប់ការប្រគំតន្រ្តី TWICELIGHTS របស់ពួកគេនៅឯ Osaka។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលនោះ Jihyo បានបង្ហាញពណ៌សក់ថ្មីរបស់នាង ប៉ុន្តែភ្លាមៗនោះ អ្នកគាំទ្របានកត់សម្គាល់ឃើញថា មានអ្វីមួយខុសប្រក្រតីជាមួយភ្នែករបស់នាង។

ជាការពិតណាស់ នៅក្នុងរូបបានបង្ហាញថា ភ្នែករបស់ Jihyo ហាក់ដូចជាហើម និងរលាក ជាហេតុធ្វើឲ្យអ្នកគាំទ្រ មានការព្រួយបារម្ភអំពីសុខភាពរបស់នាងជាខ្លាំង។

ប៉ុន្តែក្រោយមកមិនយូរប៉ុន្មាន នៅពេលដែល Jeongyeon បានធ្វើការ LIVE វីដេអូជជែកកម្សាន្តជាមួយហ្វេនៗ នាងបានបង្ហើបថា Jihyo កំពុងតែមមាញឹកជាមួយនឹងហ្គេមរបស់នាង ស្ទើរតែមិនអាចដកខ្សែភ្នែកពីអេក្រង់បានឡើយ។

ដំណឹងនេះធ្វើឲ្យហ្វេនៗ ហួសចិត្តយ៉ាងខ្លាំង មិនស្មានថានេះជាហេតុផល នៅពីក្រោយអាការៈភ្នែកក្រហមរបស់នាងសោះ។ យ៉ាងណាមិញ ពួកគេនៅតែព្រួយបារម្ភពីនាង និងស្នើសុំឲ្យនាងសម្រាកឲ្យបានច្រើនជាងនេះបន្តិច៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T