ផ្អើល​ខ្លាំង​! ក្រោយ​ឃើញ​អគារ​ភ្លោះ​កម្ពស់​៦​ជាន់​មាន​ស្នាម​ប្រេះ​រកកល​ស្រុត!

//s6.kh1.co/29/2925bcbd583e7ef9c17d8ebe43a730cd1385dce2.jpg
សង្គម

 ០៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សំណង់​អគារ​ភ្លោះ​កម្ពស់​៦​ជាន់​មាន​ស្នាម​ប្រេះ​ធ្នឹម រកកល​ស្រុតរ​លំបាក់ ហើយ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើការ​ជម្លៀស​កម្មករ​សំណង់​ចេញពី​ការដ្ឋាន​មួយ​នេះ ព្រមទាំង​ផ្អាក​ការ​សាងសង់ និង​ពិនិត្យ​ផ្នែក​បច្ចេកទេស​ឡើង​វិញ​ផង​ដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/0a/0aa28e88a9187ec6c57c2ebb1a3964600a396317.jpg

ហេតុការណ៍​ខាងលើ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​សំណង់​អគារ​ភ្លោះ​កម្ពស់​៦​ជាន់ មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​អូរ​២ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

https://s6.kh1.co/__image/w=650,h=379,q=100/23/235561d667e72c13d95ab3b4ea612f0fdf4f4743.jpg

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​វេលា​កើតហេតុ​ខាងលើ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង គឺ​ដោយសារ​តែ​កម្មករ​សំណង់​ដែល​កំពុងធ្វើការ​សាងសង់​អគារ​ភ្លោះ​មាន​កម្ពស់​៦​ជាន់​ទៅ​ហើយ ស្រាប់តែ​ឃើញ​មាន​ស្នាម​ប្រេះ​បែក​នៅ​តាម​ធ្នឹម​អគារ ធ្វើ​ឱ្យ​ក្រុម​កម្មករ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ។

https://s6.kh1.co/__image/w=650,h=379,q=100/50/505351426d05f8d113ba51e27963dd83131592bd.jpg

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាម នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៩​នេះ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​លោក​អ៊ី សុខ​ឡេ​ង អភិបាលក្រុង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​ដោយ​ផ្ទាល់ ដើម្បី​មាន​វិធានការ​ការពារ​ហានិភ័យ ក្រែង​មានការ​បា​ក់រលំបាក់​អគារ​ភ្លោះ​ខាងលើ​នេះ​។

https://s6.kh1.co/__image/w=650,h=379,q=100/8a/8a3dbde45e4189fde7c635f8270ca5054515053c.jpg

បើ​តាម​លោក​គួ​ច ចំរើន អភិបាលខេត្ត​មាន​ប្រសាសន៍​ថា ជំហាន​ដំបូង​គឺជា​ការ​ចាំបាច់​ត្រូវ​ជម្លៀស​កម្មករ​សំណង់​ចេញពី​ការដ្ឋាន និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​អគារ​ខាងលើ​នេះ​ចេញ​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ទុក​ពេល​អោយ​មន្ត្រី​ជំនាញ​ដោះស្រាយ​។

https://s5.kh1.co/__image/w=650,h=379,q=100/dc/dca8a0520f031ec1691a41c319a1bebcaada7132.jpg

បើ​តាម​ការ​ពិនិត្យ​បឋម​ពី​មន្ត្រី​ផ្នែក​បច្ចេកទេស​សំណង់​បាន​សន្និដ្ឋាន​ថា អគារ​ភ្លោះ​ខាងលើ​ដែល​មាន​ស្នាម​ប្រេះ និង​រកកល​ស្រុត​នេះ គឺ​ដោយសារ​ខាង​សាងសង់​ជីក​កាយ​គ្រឹះ​នៅ​ផ្នែក​ខាងក្រោយ​អគារ​ជ្រៅ​ពេក​។ ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​ជំនាញ​កំពុង​កោះហៅ​ម្ចាស់​សំណង់​មក​ធ្វើការ​សាកសួរ​បន្ថែម​ទៀត​ផង​ដែរ ។ ព័ត៌មាន​លម្អិត​យើងនឹង​ធ្វើការផ្សាយ​បន្តទៀត ៕ 

https://s4.kh1.co/__image/w=650,h=379,q=100/f3/f39475888da6f84eaaf01e7eb11b5a6046671268.jpg
https://s6.kh1.co/__image/w=650,h=379,q=100/21/21bb4f2d6f8bb2de34b63e6ab3ecbbdd60f300b9.jpg
https://s5.kh1.co/__image/w=650,h=379,q=100/a2/a2ead3b9818eb4c63f4de5f8c5b2bc395955c60c.jpg
https://s6.kh1.co/__image/w=650,h=379,q=100/87/873f22bd505fc5d1a71e5a0744b34f7665d51e16.jpg
https://s6.kh1.co/__image/w=650,h=379,q=100/28/2849c9cbccbdc5796033d7d11b70386c2e2b4a10.jpg
https://s6.kh1.co/__image/w=650,h=379,q=100/b2/b27ac85c366e3e7254b2006244264c2a8de7b971.jpg
https://s4.kh1.co/__image/w=650,h=379,q=100/99/9907eb4efd406ae9e071a960ac5843dcb62bb710.jpg
https://s6.kh1.co/__image/w=650,h=379,q=100/81/8103d6e39f0238582a80229bfcf72e7ad49b2f7f.jpg
https://s5.kh1.co/__image/w=650,h=379,q=100/49/49975097438999c901909f4f855d558d422312fb.jpg
https://s4.kh1.co/__image/w=650,h=379,q=100/05/055cd248193e22ad6a9e73432657bd6fe4d16216.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T